ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

មន្ត្រី​សាខា​កាំកុងត្រូល​កំពត​-​កែប សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​កំពត ចុះ​ពិនិត្យ​មើល​មុខ​ទំនិញ​ផ្សេងៗ​ដែល​លក់​ក្នុង​ទីផ្សារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សុខភាព សុខមាលភាព ក៏ដូចជា​ហានិភ័យ​ផ្សេងៗ ទាក់ទិន​នឹង​គ្រឿងឧបភោគ និង​បរិភោគ​នោះ នៅ​ព្រឹក​ថ្ងៃទី​៥​ខែ​កញ្ញា ឆ្នាំ​២០១៧​មន្ត្រី​កាំកុងត្រូល​កំពត​-​កែប រួម​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​កំពត បាន​ចុះ​ត្រួតពិនិត្យ ការតាំង​លក់​បន្លែ ត្រី​សាច់ ផ្លែឈើ ព្រម​ទាំង​មុខ​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​លក់ ក្នុង​ផ្សារ​ទី​រួម​ខេត្ត​កំពត​។​

​ចំពោះ​សកម្មភាព​ត្រួតពិនិត្យ​ដ៏​ផុលផុស​ខាងលើ ប្រជាពលរដ្ឋ​ក៏​បាន​សំដែង​ការអបអរសាទរ​នូវ​ការខិតខំ​យកចិត្តទុកដាក់​ខ្ពស់ របស់​មន្ត្រី​ជំនាញ ដោយ​ពួក​គាត់​យល់ថា អំឡុង​ពេល​អនាគត​ទំនិញ​គ្រប់​ប្រភេទ​ដែល​លក់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នានា ប្រហែលជា​គ្មាន​ការ​ក្លែងបន្លំ​ទៀតឡើយ​។​ម្យ៉ាងទៀត​ពួកគាត់​បាន​និង​កំពុង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​ហានិភ័យ​កើតឡើង​ផ្ទួនៗ​ផ្តើម​ដោយសារ​ការបរិភោគ​ប៉ះ​លើ​ចំណី​អាហារ​ដែល​មាន​ផ្ទុក​សារ​ជាតិគីមី​ដែល​បង្ក​ប៉ះពាល់​ដល់​សុខភាព​។​

​ទោះជា​យ៉ាងណា ការត្រួតពិនិត្យ​មុខទំនិញ​នានា​ដែល​តាំង​លក់​នៅលើ​ទីផ្សារ ដូច​ជា​ផ្លែ​ឈើ បន្លែ ត្រី សាច់ គ្រប់​ប្រភេទ ថ្វី​ត្បិត​មន្ត្រី​ជំនាញ​បាន​អនុវត្តន៍​យ៉ាង​សស្រាក់សស្រាំ​បែបណា ក៏​មាន​មតិ​មហាជន​ភាគច្រើន​នៅ​តែ​ផ្តោត​ការសង្ស័យ​ព្រមទាំង​សំដែង​ការរិះគន់​ធ្ងន់ៗ ទៅលើ​ផ្នែក​ជំនាញ​កាំកុងត្រូល ដែល​កន្លងមក ហាក់ដូចជា​ពុំ​មាន​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​ដឹកជញ្ជូន​មុខទំនិញ​ផ្សេងៗ​តាម​មាត់​ច្រក​ព្រំដែន ចូល​មក​តាំង​លក់​នៅក្នុង​ទីផ្សារ​នានា​ទូទាំង​ខេត្ត​កំពត​-​កែប ហើយ​ភាព​ធូររលុង​នេះ បាន​ប្រព្រឹត្ត​រាប់​ឆ្នាំ​មកហើយ ដោយ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន មាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្ញួញ​ដឹក​ជញ្ជូន​មុខទំនិញ​ចូល​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុង​តំបន់​ខេត្ត​កំពត​ឡើយ​។​គេ​ហ៊ាន​អះអាងថា ទំនិញ​ដែល​ឆ្លងកាត់​តាម​មាត់​ច្រក​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក រួមមាន​៖ ដូច​ជា​បន្លែ ផ្លែឈើ គ្រឿងឧបភោគ​បរិភោគ បរិភោគ ឬ​ប្រភេទ​គ្រឿង​សមុទ្រ ភាគច្រើន​ផ្ទុក​ដោយសារ​ធាតុគីមី​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​មុខទំនិញ​ទាំងនេះ​នៅ​តែ​សំរុកចូល​មក​លុកលុយ​ក្នុង​ទីផ្សារ​ស្រុក​យើង ថែម​ទាំង​ចរាចរណ៍​ទៅ​ដល់​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ស្រួល​ទៀតផង​។​លើសពីនេះ ទំនិញ​ដែល​ប្រើ​សារធាតុ​គីមី ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ មិនមែន​ដឹកជញ្ជូន​ម្តងម្កាល​នោះទេ គឺ​ដឹក​ជញ្ជូន​រាល់​យប់​រាល់ថ្ងៃ ទាំង​ច្រក​ធំ ទាំង​ច្រករបៀង​នានា​។​

​ដូច្នេះ​បើ​ស្ថាប័ន​ជំនាញ​នៅតែ​បណ្តែតបណ្តោយ ឲ្យមាន​មុខទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ ឬ​បន្លែ ផ្លែឈើ ត្រី​សាច់ ក៏ដូចជា​គ្រឿងឧបភោគ បរិភោគ ដែល​ផ្តល់​ហានិភ័យ​ខ្ពស់​មក​លើ​សុខភាព ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ បើទោះជា​ខិតខំ​រឹតបន្តឹង​នៅតាម​ទីផ្សារ​ក្នុង​តំបន់​យ៉ាងណា ក៏​មិន​គ្រប់គ្រាន់​ដែរ ព្រោះ​តម្រូវការ​ក្នុង​គ្រួសារ​និមួយៗ​ត្រូវ​ការបរិភោគ​អាហារ​ដែល​ទិញ​មកពី​ផ្សារ​ជា​ប្រចាំ ឯ​ការត្រួតពិនិត្យ​របស់​ជំនាញ ហាក់​មាន​កម្រិត​នៅឡើយ ៕
​ណា​រិទ្ធ​

 

img20170905r-(4) img20170905r-(3) img20170905r-(2) img20170905r-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.