ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖ នា​ព្រឹក​ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ​២០១៧​នេះ មាន​ធ្វើ​កិច្ចប្រជុំ​ការងារ ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍  ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​បណ្ឌិត នូ​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ជា​អគ្គ​នាយដ្ឋាន  លោក លោកស្រី​ជា ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង បងប្អូន​ជា​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍ ចំនួន​៣៥០​នាក់​ចូលរួម ។​

​បើក​កិច្ច​ដំណើរការ​ប្រជុំ​នេះដែរ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​ខ្លឹមសារ នៃ​គោល បំណង​នៃ​កិច្ចប្រជុំ ដោយ​បាន​ផ្តោត​សំខាន់​លើ​ការរៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ សំដៅ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ មួយ​នេះ ជា​គោលដៅ​ក្រុង​ស្អាត ដើម្បី​ឆ្ពោះ​ទៅ​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត ក្នុង​តំបន់​អាស៊ាន ។​

​តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង​រយៈពេល​៧ ខែ​ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរណ៍​ចូល​មក​ខេត្ត​សៀមរាប មាន​ចំនួន​សរុប ៣​លាន​៧៨៣​ពាន់​៧២៤​នាក់ មាន ការកើនឡើង ១១,៩៤% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦ មាន​ចំនួន ៣​លាន​៣៨០​ពាន់​៩១​នាក់  ព្រម​ទាំង​លើក ឡើង​ពី​បញ្ហា​ប្រឈម និង សំណូមពរ​របស់​ផ្នែក​ឯកជន​ផង​ដែរ ។​

​បន្ទាប់​ពី​ការបង្ហាញ​ពី​លក្ខខណ្ឌ ស្តី​ពី​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន និង ការប្រឡង ប្រណាំង​បង្គន់​សាធារណៈ​កម្ពុជា  និង ការចូលរួម​របស់​ខេត្ត​សៀមរាប​ក្នុង​យុទ្ធនាការ កម្ពុជា​ស្អាត  ។
​ក្នុង​កិច្ចពិភាក្សា​នោះដែរ បងប្អូន​ប្រតិបត្តិ​ករ​ទេសចរណ៍ ក៏បាន​លើកឡើង នូវ​គំនិត​ចូលរួម​ល្អៗ​មួយចំនួន ក្នុង​កិច្ចអភិវឌ្ឍន៍ ទីក្រុង​ស្អាត  ដោយ​បាន​ផ្តោត​លើ​ពី​ការងារ​សន្តិសុខ និង​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ រួមទាំង​បរិស្ថាន អនាម័យ នៅក្នុង​ក្រុង ដើម្បី​ឆ្ពោះ​ទៅ​អនុវត្ត​កម្ពុជា​ស្អាត កម្ពុជា​បៃតង  ព្រម​ទាំង​លើក​ពី​ក្រម​អង្គរ ដែល​ធ្វើឲ្យ​ភ្ញៀវ​មាន​ការ ងឿ​ឆ្ងល់ និង​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទៀតផង ។​

​បន្ទាប់​ពី​ការបកស្រាយ​បំភ្លឺ​របស់​ឯកឧត្តម​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​រួចមក ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន សុង ក៏​បាន​បញ្ជាក់ជូន​ដល់​បងប្អូន​ប្រតិបត្តិ​ករ​ទាំងអស់ អំពី​បញ្ហា​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រីប ដោយ​ការ​យក​ចិញ្ចើមផ្លូវ និង ឌឿងហែម​ធ្វើជា​កន្លែង​លក់ដូរ​របស់ខ្លួន ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ឈាន​ទៅ​ការលុបបំបាត់ ការ​យក​ចិញ្ចើមផ្លូវ ឌឿងហែម​ជា​កន្លែង​លក់ដូរ​ឲ្យខាងតែបាន និង ការរំខាន់​ពី​សម្លេង​នៃ​ក្លឹប​កម្សាន្ត​ជាដើម ។

​ម្យ៉ាងទៀត ចំពោះ​ការលើកឡើង​របស់​បង​ប្អូន​នា ពេលនេះ  អាជ្ញាធរខេត្ត មិន​អាច​បំពេញ​សំណូមពរ​បានឡើយ  ដោយ ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍​រប​ស់​អ្នក​មាន​យានយន្ត ដែល​ធ្វើដំណើរ​នៅក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​នេះ ។​

​ឯកឧត្តម បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រតិបត្តិ​ករ​សេវា​ទេសចរណ៍​ទាំងអស់ ដែល​តែងតែបាន​ចូលរួម​កន្លង មក ក្នុង​ការផ្លាស់ប្តូ​រមតិ​គំនិត​នឹង​គ្នា សំដៅ​ធ្វើឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​ទេសចរណ៍​មួយនេះ មាន​ការអភិវឌ្ឍន៍ ក្លាយជា ក្រុង​ស្រស់ស្អាត ប្រកប​ទៅ​ដោយ​បរិស្ថាន បៃតង ។​

​មានប្រសាសន៍​នោះដែរ ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា  ដើម្បី​ឲ្យ​ទីក្រុង ស្អាត ក្រសួង​ទេសចរណ៍ និង បរិស្ថាន ក៏​ដូច​អាជ្ញាធរ​ដែនដី បាន​រៀបចំ​យន្តការ​អចិន្ត្រៃយ៍​មួយ ដើម្បី​ឆ្ពោះ​ទៅ អនុវត្ត​កម្ពុជា​ស្អាត កម្ពុជា​បៃតង ។  ម្យ៉ាងទៀត​រដ្ឋបាល​ដែនដី ក៏​ត្រូវ​រៀបចំ​យន្តការ​អចិន្ត្រៃយ៍​មួយ ដើម្បី​អនាម័យ នៅតាម​ទីសាធារណៈ ដោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន ដោយ​ប្រើប្រាស់​មូលនិធិ បានមក​ពី​ចំណូល ផ្សេងៗ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​បន្តទៀតថា ដើម្បី​ឲ្យ​ក្រុង​យើង​ស្អាត យើង​ត្រូវ​ទាម ទារ​ពី​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រតិបត្តិ​ករ​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​ទៅ​តាម​ការណែនាំ ដែល​វាគ្មិន បាន​ធ្វើ​ការបង្ហាញ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ផងដែរ ។ ការចូលរួម ទាំងអស់គ្នា គឺ​ដើម្បី​ឲ្យ​ទីក្រុង​យើង​ស្អាត ។​

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត ក៏​បាន​ឯកភាព​ទៅ​តាម​ការលើកឡើង របស់​អាជ្ញាធរខេត្ត អ្វី​ដែល​យើង​ធ្វើទៅបាន គឺ​ត្រូវ​រួម​កិច្ច​សហ​ការគា្នធ្វើ ទៅ​តាម​ជំហានៗ  ហើយ​ក៏​យើង​មិនអាច ធ្វើ​បាន​ទៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​យើង នៅមានកម្រិត​លើ​ការយល់ដឹង ។ ក្នុងនោះ​ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់ ចំពោះ​ប្រតិបត្តិ​ករ​ទាំងឡាយណា ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ នោះ ក៏​ដូច​ជា​ការ​បំបិទ​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​មាន​ការ​ក្លែងបន្លំ លក់រ​បស់​ក្លែងក្លាយ​ទៅ​ឲ្យ​ភ្ញៀវ  ហើយដោយ ខេត្ត​យើង​ជា​ខេត្ត ដែល​ពឹងផ្អែក​សេដ្ឋកិច្ច​លើ​វិស័យ​ទេសចរណ៍  ៕

 

img20170905r1 (1) img20170905r1 (2) img20170905r1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.