ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

លោក​កឹម​សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ក្បត់ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ​ឃាត់ខ្លួន នៅវេលា​ម៉ោង​១២៖៣៥​នាទី អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ពី​បទ​ក្បត់ជាតិ នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ បាន​បញ្ជូន​ទាំង​យប់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង នៅឯ​ខេត្ត​ត្បូងឃ្មុំ​។​

​ការចាប់ខ្លួន​មេបក្ស​រូបនេះ គឺធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មាន​ព័ត៌មាន​បែកធ្លាយ​ថ្មីៗ​នេះ​ថា គណបក្សប្រឆាំង និង​ក្រុមគ្រួសារ​របស់​លោក បាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​គោលបំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​បច្ចុប្បន្ន​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា តាមរយៈ​វិដេអូ​ក្លី​ប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ CBN (Cambodian Broadcasting Network) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី និង​ភស្តុតាង​ដទៃទៀត ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមូលបាន គឺ​បាន​បង្ហាញឲ្យឃើញច្បា​ស់ អំពី​ផែន​ការសម្ងាត់​នៃ​ការឃុបឃិត​គ្នា​រវាង​ឈ្មោះ កឹម សុខា និង​បក្ខពួក​ជាមួយ​បរទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អំពើ​នៃ​ការឃុបឃិត​គ្នា​ជាសម្ងាត់​ខាងលើនេះ គឺជា​អំពើ​ក្បត់ជាតិ ដែល​មានចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៤៣ (​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​) ក្នុង​ផ្នែក​ទី​១ ស្ដី​ពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារ​កម្ម ជំពូក​ទី​២ ស្ដីពី​ការប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្ដី​ពី​ការប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង​របស់​រដ្ឋ គន្ថី​ទី​៤ ស្ដី​ពី​បទល្មើស​ប្រឆាំងនឹង​ជាតិ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ វិដេអូ​ក្លីប​ខាងលើនេះ ក៏​កំពុងតែបន្ត​ផ្សព្វផ្សាយ​រហូតមកដល់​ពេលនេះ​ផងដែរ​។ បច្ចុប្បន្ន ឈ្មោះ កឹម សុខា ស្ថិតនៅក្រោម​ការឃាត់ខ្លួន និង​ការចាត់ការ​តាមច្បាប់ ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​។​

​ជាមួយគ្នា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ និង​ទុក​ករណីនេះ ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត​ជា​សមត្ថកិច្ច​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​
​

 

img20170903 (2) img20170903 (3) img20170903 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.