ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ​ស្ដីពី​ការចុះ​បង្ក្រាប់​បទល្មើស​ឈើ​ក្រញូង​កំពង់​កើត​មានឲ​ខានតែបាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ឆ្នាំ​២០១៧​។​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ​ស្ដីពី​ការចុះ​បង្ក្រាប់​បទល្មើស​ទូ​ទៅ​ដែល​កំពង់​ឆ្លងដែន​និង​បង្កើតឡើង​ក្នុង​ខេត្ត​ព្រះវិហារ​ក្រោម​អធិបត្តីភាព​ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​មាន​ការចូលរួម​ពី​ឯ​ឧត្តម​ឧត្តមសេនិយ៍ឯក​ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​អន្តាគ​មន៍​លេខ​៣​និង​អភិបាលរង​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ជាច្រើន​រូប​បាន​អញ្ជើញ​ចូលរួម​ផង​ដែល នៅ​សាលា​ខេត្តព្រះវិហារ​។​

​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​មានប្រសាសន៍​លើកឡើង​សុំអោយ​សមត្ថកិច្ច​និង​អជ្ញាធរ​ដែនដី​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​មេខ្យល់​និង​អ្នក​ពាក់ពាន់ ដ៏ទៃទៀត ដើម្បី​បញ្ឈប់​ករណី​នាំ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​តទៅទៀត និង​សុំ​ដីការ​តុលាការ​ចាប់ខ្លួន​តែម្ដង​ទោះ​ពាក់​សក្ក័​ប៉ុន្មាន​ក៏​មិន​លើកលែង​ដែរ​។​ឯកឧត្តម​មាន​ប្រសាសន៍​បន្តទៀតថា​៖​ចាប់ពីរ​ម៉ោង​នេះ​ទៅ​យើង​ឈប់​អនុវត្តន៍​វិធានការ​ផ្លុំ​ផ្សែងភ្លើង​ទៀតហើយ គឺ​យើង​ត្រូវតែ​អនុវត្តន៍​វិធានការ​ពន្លត់ភ្លើង​តែ​ម្ដង ហើយ​ចំពោះ​កងកំលាំង​ដែល​មាន​ការពា​ក់ព​ន្ធ័​សូម​ដក​ខ្លួន​ចេញ​ជាបន្ទាន់ បើ​ល​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា​មាន​ការពា​ក់​ពន្ធ័​នោះ​និង​ត្រូវ​ចាប់ខ្លួន​ភ្លាម​ដោយ​គ្មាន​ការយោគយល់​តទៅទៀត​ទេ​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​មានការ ត្រី​អរ​យ៉ាងខ្លាំង ដែល​ឯ​ឧត្តម​អភិបាលខេត្តនិង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​បែប​នោះ​តើ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​ន៍​បាន​ដែល​ឬទេ​?​ព្រោះ​បច្ចុប្បន្ន​ការ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​នៅ​ទឹកដី​ថៃ​នៅ​តែ​បន្ត​ព្រោះ​ថៅកែ​ឈើ​ក្រញូង​មាន​ខ្នងបង្អែក​ធំ​កាង​ពីក្រោយ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​សមត្ថកិច្ច​បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ឈើ​ក្រញូង​ដំណើរការ​ទៅ​បាន​ដោយសារ​មានការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់់​រួម​ទាំង​ថ្នាក់​ដឹកនាំ​ក្នុង​ខេត្ត​មួយចំនួន​ផង​ដែល ចំណែក​ក្រុម​អ្នក​មើល​ផ្លូវ​ភាគច្រើន​សុទ្ធ​តែ​សមត្ថកិច្ច​ចុះបង្ក្រាប់​តាម​ដងផ្លូវ ហើយ​ពេល​ដែល​ក្រុម​ណា​មក​រញ៉េរញ៉ៃ​ពួកគេ​ខាត់​ខ្លួន​ភ្លាម​ពី​បទ​ដាក់​កុងត្រូលជជុះ ។ ហើយ​នៅ​យប់​ថ្ងៃ​ទី​៣១ កញ្ញា ឆ្នាំ​២០១៧ យប់មិញ​នេះ រថយន្ដ​ដឹកឈើ​ក្រញូង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២​ប្រមាណ​ជិត​២០​គ្រឿង​ធ្វើដំណើរ​បាន​យ៉ាង​រលូន​ចំណែក​សមត្ថកិច្ច​ដេក​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់​ហេតុ​ដូចជា​ត្រូវ​ថ្នាំ​សណ្ដំ ហើយ​តាម​ដងផ្លូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​មិន​ក្រោម​ពី​១០​ទៅ​15​កន្លែង​នោះ​ទេ​។

​បើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​សហកា​គ្នា​វិញ​នោះ​មិនបាច់​ថា​រថយន្ដ​ដឹកឈើ​ក្រញូង​ទាំង​តោន​នោះ​ទេ​សូម្បី​តែ​មួយ​កូន​ដុំ​ក៏​ពិបាក​លក្ខ័​ដែល ៕
​ ដោយ មាន​សុវណ្ណារិទ្ធ​

img20170902r-(1) img20170902r-(2) img20170902r-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.