ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សម្រាប់​ទាក់ទាញ​ក្រុម​ទេសចរណ៍ គឺ​ការកែលម្អរ​បង​សាលាខេត្ត​កែប​ជាថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ថ្មី​សន្លាង​មួយ សម្រាប់​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ គឺ​ការតាក់តែង​កែលម្អរ​បង​សាលាខេត្ត​កែប​ជាថ្មី​។​

​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​លើកឡើង​យ៉ាង​ដូច្នោះ​ថា នេះ​ជា​ការចាំបាច់​បំផុត​ដែល​រដ្ឋបាល​ខេត្ត ត្រូវ​ការជួសជុល​និង​ធ្វើការ​កែលម្អរ​បង​សាលាខេត្ត​ជាថ្មី​។​លោក​ថា កិច្ចការ​នេះ​ត្រូវ​ចាប់ផ្តើម​សាងសង់​ជា​ថ្មី​ដោយ​ប្រើ​រយៈពេល​ដ៏​លឿន​បំផុត​ដើម្បី​ឲ្យទាន់​ពិធីបុណ្យ​សមុទ្រ​លើកទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ឈាន​មកដល់​ក្នុង​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​ផ្តើមចេញ​ពី​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​រហូត​មកដល់​បច្ចុប្បន្ន ក៏​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​សមិទ្ធិផល​សំខាន់ៗ​ជាច្រើន​រាប់មិនអស់ ដោយ​បាន​ពន្លឿន​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​ភាព​លូតលាស់​ជា​លំដាប់​ផងដែរ ។ ជាមួយនេះ ខេត្ត​កែប ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង ពិត​ជា​រមណីយដ្ឋាន​មួយ​ប្រកប​ដោយ​ភាព​ទាក់ទាញ ដែល​ធ្វើឲ្យ​ភ្ញៀវ​ចូល​មក​លម្ហែ​កម្សាន្ត​មិនចេះ​ជិនណាយ ស្រប​ពេល​នេះ ខេត្ត​កែប​ក៏​បាន​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ ហើយក៏​ជា​កិតិ្ត​យ​ស​ដ៏​ធំធេង​បំផុ​តដែល​ខេត្ត​ទេសចរណ៍​យ៉ាង​ប្រណិត​មួយ​នេះ ត្រូវ​បាន​ទទួលពានរ​ង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ​ទាំងបី គឺ​ដី​ស្អាត​(Clean Land) ទឹកស្អាត​(Clean Water)​និង​ខ្យល់​ស្អាត​(Clean Air)​ដែល​នឹង​ត្រូវ​ទៅ​ទទួលពាន​រង្វាន់​នៅ​ប្រទេស​ប្រុយ​ណេ ក្នុង​អំឡុង​ខែ​ក្រោយ​នេះ​ទៀតផង ៕
​ណា​រិទ្ធ​

 

img20170831c2-(1)

img20170831c2-(4)

img20170831c2-(3)

img20170831c2-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.