ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​មាន​បុរស​ម្នាក់​ធ្លាក់​ពី​លើ​រថយន្ត​សល់​តែ​ដង្ហើមចង្រិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មាន​ករណី​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ពី​សំណាក់​អ្នកដំណើរ ខណៈ​មាន​បុរស​ម្នាក់​ជិះ​ចង្អើរ​ខាងក្រោយ​រថយន្ត​ទួរីស​ដាំ​ក្បាល​ធ្លាក់​មក​ពី​រថយន្ត​បណ្តាលឲ្យ​របួសធ្ងន់ស​ល់​តែ​ដង្ហើមចង្រិត ត្រង់​ចំណុច​ខាងកើត​ស្ពាន​ក្បាល​រមាស នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត នៅវេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក ថ្ងៃទី​៣០​ខែ​សីហា ឆ្នាំ​២០១៧​។​

​តាម​ប្រភព​ពី​ក្រុម​អ្នកដំណើរ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ទួរីស​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើកបរ​ពី​កើត​ទៅ​លិច ហើយ​នៅ​ពីក្រោយ​រថយន្ត​គេ​ឃើញ​បិរស​ជា​ជនរងគ្រោះ​ជិះ​នៅលើ​ចង្អើរ​សម្រាប់​ផ្ទុក​ឥ​វ៉ាន់​ខាងក្រោយ​ម្នាក់​ឯង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មិន​ដឹង​មូលហេតុ​អ្វី ស្រាប់តែ​បុរស​រងគ្រោះ​ដាំ​ក្បាល​ធ្លាក់​ពី​ចង្អើរ​ក្រោយ​រថយន្ត​បណ្តាលឲ្យ​រងរបួស​បែកមុខ​បែកមាត់​យ៉ាងធ្ងន់ធ្ងរ ហើយ​ដេក​សន្លប់​ស្តូក​នៅ​កណ្តាល​ទ្រូងផ្លូវ​។ ឃើញបែបនេះ អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ ក៏​នាំគ្នា​លើក​សែង​បុរសរងគ្រោះ​មក​ចិញ្ចើមផ្លូវ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។​ប្រភព​បាន​បញ្ជាក់ថា បុរស​រងគ្រោះ​ខាងលើ​ពេល​ធ្លាក់​ពីលើ​ចង្អើរ​ក្រោយ​រថយន្ត​នោះ​ប្រហែលជា​អ្នកបើកបរ​មិន​ដឹង​ឡើយ ព្រោះ​ពេល​នោះ​រថយន្ត​កំពុងមាន​ល្បឿនខ្លាំង​ផង ណា​មួយ​ពេល​ជនរងគ្រោះ​ធ្លាក់​គឺ​ស្ថិត​ចំ​កណ្តាល​ទ្រូងផ្លូវ ទើប​មិន​ចាប់អារម្មណ៍​ហើយ​រថយន្ត​ក៏​បន្តដំណើរ​ទៅ​ទិស​ខាងលិច​បាត់​តែ​ម្តង​។​

​បើ​តាម​ការបញ្ជាក់​អះអាង​ពី​សមត្ថកិច្ច​បាន​និយាយថា បុរស​រងគ្រោះ​ខាងលើ អាច​ងងុយដេក​ពេល​កំពុង​អង្គុយ​ជិះ​លើ​ចង្អើរ​រថយន្ត ហើយ​ក៏​ងោក​ដាំ​ក្បាល​បោក​នឹង​ថ្នល់​ធ្វើឲ្យ​របួស​យ៉ាងតំណំ​បែបនេះ​។​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនរងគ្រោះ​នេះ បើ​តាម​គេ​ស្គាល់ គឺ​មានឈ្មោះ ពូ​ធូ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ជា​មនុស្ស​ដើរ​ត្រេក​ចរ​ផ្តេសផ្តាស មិនសូវ​នៅផ្ទះ​ទេ ជួនកាល​ជួយ​ចាប់​ម៉ូយ​ដាក់​ឡាន​តាក់ស៊ី បាន​កម្រៃ​បន្តិចបន្តួច គ្រាន់តែ​ចិញ្ចឹម​ខ្លួនឯង​ប៉ុណ្ណោះ​។​

​ក្រោយពី​មាន​ហេតុការណ៍​ដ៏​កម្រ​នេះ សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សាម៉ុយ​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ និង​បន្ត​តាម​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បង្កឲ្យមាន​មនុស្ស​គ្រោះថ្នាក់​ដើម្បី​ម​កទទួលខុសត្រូវចំ​ពោះមុខ​ច្បាប់ ៕
​ណា​រិទ្ធ​

 

 

img20170831c1-(2)

img20170831c1-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.