ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

ឃាត់ខ្លួន​ក្រុម​ទំនើ​ង​១០​នាក់ ពី​បទ​វាយ​បំផ្លាញ​អំពូល​ភ្លើង​និង​ផ្លាក​យីហោ​ក្លឹប​ដ្រា​ហ្គិន​ក្នុងក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្រុម​ជន​ទំនើ​ង ចំនួន​១០​នាក់ ដែល​ធ្វើ​សកម្មភាព​អុកឡុក​ដោយ​វាយបំផ្លាញ​អំពូល​ភ្លើង​និង​វាយកំទេច​ផ្លាក​យីហោ ក្លឹប​ដ្រា​ហ្គិន បង្ក​ការភ័យខ្លាច​ដល់​មហាជន​ក្នុង​ក្រុង​កំពត​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប កាលពី​វេលា​ម៉ោង​២៣​យប់ ថ្ងៃទី​២៧​ខែ​សីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​ក្មេង​ទំនើង​ខាងលើ លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេ​បញ្ជារ​រង និង​ជា​ប្រធាន​មន្ទីរ​យុ​តិ្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត បានឲ្យដឹងថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ម្ចាស់​ក្លឹប​រាល់​សកម្មភាព​វាយបំផ្លាញ​អំពូល​ភ្លើង​និង​ផ្លាក​យីហោ​ដ្រា​ហ្គិន និង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផង ទើប​លោក​ចាត់​កំលាំង​ជំនាញ​ឲ្យ​ចុះ​ទៅ​បង្ក្រាប​ក្រុម​ទំនើង​ទាំង​១០​នាក់​មក​សាកសួរ​តែម្តង​។​លោក​បាន​បញ្ជាក់ថា ក្រុម​ទំនើង​ខាងលើ​មិន​ដឹង​ជា​ខឹង​ជាមួយ​អ្នក​ណា​ទេ សុខៗ​ក៏​នាំគ្នា​ទៅ​វាយ​បំបែក​អំពូល​ភ្លើង ហើយ​មិន​អស់ចិត្ត​ក៏​បន្ត​ទៅ​វាយ​កំទេច​ផ្លាក​យីហោ​ក្លឹប​ដ្រា​ហ្គិន​ថែម​ទៀត​។​

​លោក​បានឲ្យ​ដឹង​ផងដែរ​ថា ក្រុម​ទំនើង​ទាំង​១០​នាក់ រួមមាន​៖​ទី​១.​ឈ្មោះ យស ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករ ទី​២.​ឈ្មោះ កិ​ញ សុភឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ទី​៣.​ឈ្មោះ ផន វ៉ាន់ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ទី​៤.​ឈ្មោះ ថេង ចាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ទី​៥.​ឈ្មោះ គឹម ទិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ទី​៦.​ឈ្មោះ គឹម ចាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ទី​៧.​ឈ្មោះ មឿន សុខ​មូស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ទី​៨.​ឈ្មោះ លី រ៉ាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ទី​៩.​ឈ្មោះ សូ រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ និង​ទី​១០.​ឈ្មោះ អ៊ុន សំអឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​។​ជាមួយនឹង​ការឃាត់ខ្លួន​កម្លាំង​ក៏​បាន​ដកហូត​វត្ថុតាង​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន ដូចជា​៖ ដំបង​ឈើ​ចំនួន​២​ដើម កាំបិតផ្គាក់​ចំនួន​២​ដើម បំពង់​ទីប​១​ដើម​និង​រថយន្ត​ម៉ាក​កូរ៉េ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ក្រុម​ជន​ទំនើង​ទាំង​១០​នាក់​ត្រូវបាន​កម្លាំង​មន្ទីរ​យុ​តិ្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ណា​រិទ្ធ​

 

img20170830a (1) img20170830a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.