ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

ប្រជាពលរដ្ឋ​៖​តាំង​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ទទួល​ការផលិត​និង​ចែក​សំបុត្រ​ចូល​ទឹកដី​ថៃ​ហ្វ្រី​មក​ម៉ាស៊ីន​ខួច​មិន​ចេះ​តិច​ដង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយ​មាន​ជយ័​ ៖ ​សេចក្តី​រាយ​ការ​បានឲ្យដឹងថា ៖​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ទទួល​ការផលិត​និង​ចែក​សំបុត្រ​ចូល​ទឹកដី​ថៃ​ហ្វ្រី​មក​នោះ​គឺ​មាន​ការរអាក់​រ​អួល​ក្នុង​ការចែក​និង​ខ្វះមុខ​ខ្វះក្រោយ​ជា​ច្រើនលើក​ច្រើនសារ​ដោយ​យក​លេះ​ថា​ម៉ាស៊ីន​ផលិត​សំបុត្រ​ខួច​។​

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៧​ការចែក​សំបុត្រ​ចូល​ទឹកដី​ថៃ​ជូន​ដល់​អាជីវករ​និង​កម្មករ​មាន​ការអាក់ខាន​រហូត​ទៅ​ដល់​ពី​ដង​ឯណ្ណោះ​។​នា​ព្រឹក​ថ្ងៃទី​២៧​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​នៅតែ​បន្ត​ចែក​សំបុត្រ​ខ្វះ​ដ​ដែរ​គឺ​ចែក​សំបុត្រ​បាន​តាំងពីព្រឹក​ព្រលឹម​រហូតមកដល់​វេលា​ម៉ោងជាង​៩​ក៏​ត្រូវ​អស់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ កម្មករ​មាន​ការខឹង​សម្បា​ជាខ្លាំង​ទៅ​លើ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខណៈ​ដែល​ចែក​សំបុត្រ​មិន​គ្រប់គ្រាន់​ជាច្រើនលើក​និង​ច្រើនសារ​ធ្វើឲ្យ​ពួកគាត់​មាន​ការអាក់ខាន​ក្នុង​ការប្រកបមុខរប​ទទួលទាន​នៅក្នុង​ទឹកដី​ថៃ​។​

​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលក្រុង​ទើបតែ​ឡើងកាន់តំណែង​ថ្មី​នោះ​ទេ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ័​។​

​បន្ទាប់មក​ក៏​ខ​ល​ទៅ​មន្ត្រី​សាលាក្រុង មន្ត្រី​សាលាក្រុង​បានឲ្យដឹងថា​៖​ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ខាង​សាលាក្រុង​មិន​បានដឹង​ទេ សូម​ទាក់ទង​ទៅ​ជំនាញ​ទៅ​គឺ​ចៅ​សង្គាត់​ក្រុង​ប៉ោយ​ប៉ែ​ត​តែម្តង​។​

​ជាមួយគ្នានេះ​ដែរ​ចៅ​សង្គាត់​ក្រុង​ប៉ោយប៉ែ​ត​ប្រាប់តា​មទូរសព្ទ័​ឲ្យដឹងថា ​៖ ​ជុំវិញ​រឿង​ចែក​សំបុត្រ​នេះ​ខាង​សង្គាត់​មិន​ពាក់ពន្ឋ័​នោះ​ទេ​គឺ​ខាង​សាលាក្រុង​ប៉ោយប៉ែ​ត​ទេ​ជា​អ្នករៀបចំ​។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​រឿង​ខាងលើ​នេះ​ដែរ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​ជុំវិញ​ការដែល​ចែក​សំបុត្រ​មិន​គ្រប់គ្រាន់​នេះ​មិន​ពាក់​ព​ន្ឋ័ទៅ​នឹង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​នោះទេ​គឺ​ខាង​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​បានត្រឹមតែ​ចែក​ឲ្យតែ​ប៉ុណ្ណោះ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​បាន​បន្តថា​៖​ពួកគាត់​មាន​ការលំបាក​ខ្លាំង​ណាស់​នៅពេល​ដែល​ចែក​សំបុត្រ​អស់​ធ្វើ​ឲ្យ​អាជីវករ​និង​កម្មករ​ចូល​ទៅ​ទឹកដី​ថៃ​មាន​ការកកស្ទះ​បែបនេះ​។​

​ពួកគាត់​បាន​បញ្ជាក់ថា​ ៖ ​នៅ​ពេល​ជិត​អស់​សំបុត្រ​គឺ​ពួក​កាត់​បានខ​ល​ផ្តល់​ព័ត៌មាន​ជូន​ដល់​សាលាក្រុង​តែ​ការ​ខ​ល​នោះ​ជូន​កាល​លើក​ជូន​កាល​បិត​ទូរ​សព្ទ័​តែម្តង​ធ្វើឲ្យ​ពួកគាត់​ដែល​ប្រចាំការ​នៅ​ទីនេះ​មាន​ការលំបាក​ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​បន្ទាប់​ពី​អស់​សំបុត្រ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល​និង​កកស្ទះ​ជា​ខ្លាំង​ហើយ​ខណៈនោះ​ក៏​មាន​ការជួយ​សំរួល​ចរាចរណ៍​និង​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ រហូតមកដល់​វេលា​ម៉ោង​ប្រមាណ​ជិត​១១​ទើប​ឃើញ​មាន​ប្រជា​ការពារ​ភូមិ​ម្នាក់​និង​បុរស​វយ័ក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​យក​សំបុត្រ​មកឲ្យ​បានធ្វើឲ្យ​ក្រុម​អាជីវករ​និង​កម្មករ​ដណ្តើម​គ្នា​ដូច​មាន់​ចឹក​ស្រូវ​អញ្ជឹង​៕

 

img20170828ch3 (1) img20170828ch3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.