ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់

​គេ​សង្ស័យថា​លោក​មេបញ្ជាការ​លេខ 405 ជាអ្នក​បើ​កដៃ​ឲ្យ​ឈ្មួញ​ប្រមូល​ឈើ​ក្រញូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារ ៖ លោក រៀម ខេ​ត មេបញ្ជាការ​វរ​: សេនា​តូច លេខ 405 ការពារ​ព្រំដែន​កម្ពុជា​ថៃ​ត្រូវបាន​គេ​សង្ស័យថា ជា​អ្នក​បើក​ភ្លើង​ខៀវ អោយមាន​ការប្រមូលទិញ និង​គៀងគរ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​លួច​កាប់​ឈើ​ក្រ​ញ៉ួង​នៅ​ប្រទេស​ថៃ​។​

​ខេត្ត​ព្រះវិហារ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​ជាំ​ក្សាន្ត​បានអោយដឹងថា សព្វថ្ងៃ​ការប្រម៉ូលទិញ​ឈើ​ក្រ​ញ៉ូង​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​សមរភូមិ​មុខ​ទិស​ទី 1 កំពុងតែ​មាន​ភាព​គគ្រឹក​គ្រេង​និង​បើកដៃ​អោយ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​ក្រ​ញ៉ូង​នៅក្នុង​ប្រទេស​ថៃ​ថៅកែ​ឈើ​ក្រ​ញ៉ូង​ដែល​កំពុង​ធ្វើ​សកម្មភា​ព​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គឹម ប៊ុន​ស្រួច​ជា​មេ​ឈ្មួញ​រក​ស៊ីឈើ​ក្រ​ញ៉ូង​ជាច្រើ​ឆ្នាំ​មកហើយ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី 24 ខែ​សីហា​ឆ្នាំ 2017 នៅ​ចំនុច​ច្រក​រង្វង់​មូល​ម្លប់​ព្រីង​ស្ថិត​ភូមិ​ឈើទាល​គង​ឃុំ​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ​មាន​កម្មករ​សំពាយ​ឈើ​ក្រ​ញ៉ូង​ប្រ​ម៉ានជាង 60 នាក់​ដែល​ស្ពាយ​ឈើ​មក​លក់​អោយ​ឈ្មួញ​ខាងលើ​ដោយ​មិន​មាន​ការរំខាន​ពី​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​ភូមិសាស្ត្រ​ខាងលើ​នោះឡើយ​។​

​សេចក្តី​រាយ​រា​ការណ៍​ដដែល​នោះ​បាន​អោយដឹងទៀតថា ឈើ​ក្រ​ញ៉ូង​ខាងត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​និង​តាម​រថយន្ត​យក​មក​ស្តុប​ទុក​នៅ​នុច 95 (​ជា​ចំនុច​បរិវេន​បញ្ជាការ​រដ្ឋា​ន​អង្គរ​)​ស្ថិត ភូមិ ស្រអែម​ខាងជើង​និង​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​មុនពេល​គេ​ដឹក​ជញ្ជូន​យក​ទៅ​ប្រទេស​វៀតណាម​។​
img20170827c3 (3) img20170827c3 (4) img20170827c3 (1) img20170827c3 (2)
​ពលរដ្ឋ​លើកឡើងថា បើ​មិន​មាន​ការឃុបខិត​ពី​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​ភូមិសាស្ត្រ​ខាង​លើក៍​ដូចជា​លោក រៀម ខេ​ត​ ​ដែល​ជា​មេបញ្ជាការ​ផង​នោះ​បទល្មើស​ឈើ​ក្រ​ញ៉ូង​មិន​អាច​ប្រព្រិត្ត​បាន​ជា​ដាច់ខាត​។​

​ពាក់​ពន្ធ​ការចោទប្រកាន់់ថា​លោក រៀម ខេ​ត មេបញ្ជាការ​វរ​:​សេនា​តូច លេខ 405 ការពារ​ព្រំដែន ជា​នាក់​បើកដៃ​អោយ​ពលករ​ខ្មែរ​ចូល​ទៅ​លួច​កាប់​ឈើ​ក្រ​ញ៉ូង​ខុសប្បាប់​នៅ​ប្រទេស​ថៃ​និង​អោយ​មាន​ការប្រម៉ូល​ទិញផង​នោះ​បាន​អោយ​ក្រុមការងារ​ដឹងថា​ចំពោះ​ករណី​ខាងលើ​លោក​មិន​បានដឹង​ទេ​ហើយ​ភូមិសាស្ត្រ​នោះ​លើ​ក៏​មិនមែន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ដែរ ៕

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.