ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

​សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ត្រូវបាន​ធ្វើ​ពិធី​ប្រកាស​នា​រសៀល​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​សីហា ឆ្នាំ​២០១៧​នេះ នៅក្នុង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ប្រកាស សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ក្រោម​ការចូលរួម​ដ៏​សកម្ម​ពី​សំណាក់ លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត លោក​ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ប៉ាន់​ខែម ប៊ុនថន ជំនួយការ​ផ្ទាល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប លោក លោកស្រី​ជា​ប្រធាន អនុប្រធាន សាខា​រាជធានី ខេត្ត សរុប​ប្រមាណ​ជាង​៥០០​នាក់​។​

​ចំពោះ​ការប្រកាស​សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​នេះ ក៏​ជា​ឱកាស​មួយ ក្នុង​ការផ្តល់​មតិយោបល់ ទាក់ទិន​ស្ថានភាព​ក្នុងសង្គម ពី​អតីតកាល​និង​បច្ចុប្បន្នកាល ដល់​ស្រទាប់​យុវជន ដើម្បី​ស្វែងយល់​អ្វី​ដែល​ហៅ​ថា​សន្តិភាព​ដ៏​ពិតប្រាកដ​។​ការ​ស្រលាញ់​សន្តិភាព គឺ​ផ្តើមឡើង​ពី​យើង​ទាំងអស់គ្នា​។​ហើយ​កត្តា​ចាំបាច់​គឺ​ភាព​សហការ​ក្នុង​ស្មារតី​សាមគ្គីភាព​ជា​ធ្លុង​មួយ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​ទៅ​រក​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​បន្ទាប់ពី​ការប្រកាស​សាខា​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​រួចមក នៅ​ល្ងាច​ថ្ងៃ​ដដែល លោក​ចាន់ ចេស្តា អភិបាលខេត្ត ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​បិទ​ការប្រកួត​កីឡា​ប៉េតង់ ស្ថិតនៅ​ឯ​កីឡដ្ឋាន​ខេត្ត​កំពត ដោយ​ខណៈ​នោះ គណៈអធិបតី​ក៏​បាន​រៀបចំ​កម្មវិធី​ជជែក​កំសាន្ត អំឡុង​ពេល​ពិសា​របាយ​សាមគ្គី​ជួបជុំ​រវាង​កីឡាករ កីឡា​ការិនី ដោយ​ភាពសប្បាយ​រីករាយ ៕
​ណា​រិទ្ធ​

 

img20170826ch2 (1) img20170826ch2 (2) img20170826ch2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.