ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...!

នេះ​ជា​លើក​ទី​3 ហើយ​ដែល​លោក ស៊ុន សោភ័ណ នាំ​អំណោយ​សប្បុរសជន​យក​មក​ជូន​លោក អុំ ជា​សត្រា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​2017 ​នេះ លោក ស៊ុន សោភ័ណ ចាងហ្វាង​កាសែត​ដំណឹង​ភ្នំពេញ បាន​នាំ​យក​កញ្ចប់​ថវិកា របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ទៅ​ជូន​ដល់​លោក អ៊ុំ ជា ស​ត្រា ចាងហ្វាង​កាសែត​ខ្មែរ​ថ្មី និង​ជា​អតីត​ប្រធាន​ក្រមសីលធម៌ នៃ​សម្ព័ន្ធ​អ្នក​សារ ពត៌មាន​កម្ពុជា ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ 1995 ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​ពី​សំណាក់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កាលនោះ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ទី 2​។​

​លោក ស៊ុន សោភ័ណ បាន​មានប្រសាសន៍ថា​៖ នេះ​ជា​លើក​ទី​3 ហើយ​ដែល​លោក បាន​មក​ដល់​បន្ទប់​ជួល​របស់ លោក អុំ​សត្រា ស្ថិតនៅ​ភូមិ​ប៉ប្រក​ខាងកើត សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល ៖

​លើក​ទី​1 នោះ​គឺ​នៅ​ថ្ងៃ​ទី 12 ខែ​ឧសភា ឆ្នាំ​2017 លោក​បាន​មក​សួរសុខទុក្ខ​លោក អុំ ស​ត្រា ហើយក៏​បាន​ជូន​ជា​សម្ភារៈ​ហូបចុក និង​ថវិកា របស់​ឧបាសិកា ឌឹ​ម ចាន់ថន ដែល​ត្រូវជា​ម្តាយបង្កើត​របស់​លោក ចំនួន 20​ម៉ឺន​រៀល​។ ដោយ​លោក អុំ ជា​សត្រា មិន​អាច​ពិសារ​អាហារ​ផ្សេងៗ​បាន លោក (​ស៊ុន សោភ័ណ​) ក៏បាន​អំពាវនាវ​រក​សប្បុរស​ជន​អោយជួយ​ជា​ថវិកា​សម្រាប់​ទិញ អាហារ​បំប៉ន​សម្រាប់​លោក អ៊ុំ សត្រា​ពិសារ​។​

​លើក​ទី​2 គឺ​នៅ​ថ្ងៃទី 12 ខែ​សីហា ឆ្នាំ​2017 លោក ស៊ុន សោភ័ណ ក៏បាន​នាំយក​ថវិកា​សប្បុរស​ជូ​ន អុំ ស​ត្រា ម្តងទៀត រួមមានៈ ថវិកា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ​ចំនួន 100$ ថវិកា​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ចំនួន 100$ ថវិកា​ឯកឧត្តម គិត សុ​ផា អភិបាលរង​ខេត្តពោធិ៍សាត់​ចំនួន 50$ ថវិកា របស់លោក សេង ឬ​ទ្ធី ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ចំនួន 10​ម៉ឺន​រៀល ថវិកា​របស់​លោក កិះ ខន 10​ម៉ឺន រៀល ថវិកា របស់លោក ម៉ែន បូរិទ្ធ 8​ម៉ឺន​រៀល ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​យក​ពត៌មាន​កាសែត​ដំណឹង​ភ្នំពេញ​ប្រចាំ​ខេត្ត​ក្រចេះ និង​ថវិកា​របស់​លោក ឱម ចាន់​តា​រ៉ា​ប្រធាន​នាយក ដ្ឋា​ន​ពត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្តីការគណៈរដ្ឋមន្ត្រី​ចំនួន 10$ ។​

​លោក ស៊ុន សោភ័ណ បាន​បន្ត​ថា​សម្រាប់​ព្រឹក​នេះ គឺ​លោក បាន​នាំយក​មក​នូវ ថវិកា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ​ចំនួន 1​លាន​រៀល ថវិកា​របស់​លោក​លោក ប៊ុត សារ៉េត ប្រធាន​អង្គភាព​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ​ចំនួន 50​ម៉ឺន​រៀល ថវិកា​របស់​លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ចំនួន 41​ម៉ឺន​រៀល ថវិកា​របស់​លោក​នៅ សារឿន​អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន 20 ម៉ឺន​រៀល ថវិកា​របស់ លោក ហ៊ុច ឌៀន​ហួរ ទីប្រឹក្សា​ផ្នែក​ច្បាប់​នៃ​ការិយាល័យ​ក្រុម​មេធាវី យុត្តិធម៌ និង​សហការី​ចំនួន 10 ម៉ឺន​រៀល ថវិកា​របស់​លោក មេធាវី ជ្រា ឈុន​ឡេង ចំនួន 10$ ។​

​លោក សោភ័ណ ក៏​បាន​បញ្ជាក់​ជម្រាប​លោក អុំ  ជា​សត្រា ថា​លោក និង​ខិតខំ​ស្វះស្វែង​រក​សប្បុរសជន​ជួយ អុំ បន្ថែមទៀត តែ​ចំពោះ​សំណើ​របស់ អុំ សុំ​ជម្រក នោះ​គឺ​លោក​គ្មាន​លទ្ធភាព​ទេ​។​

​លោក អុំ ជា​សត្រា បាន​លើកដៃ​សំពះ​បួងសួង​ដល់​វត្ថុ​ស័ក្កិសិទ្ធិ​ក្នុង​លោក​អោយ​ជួយ ថែរក្សា​លោក ស៊ុន សោភ័ណ ក៏ដូចជា​សប្បុរសជន ទាំងអស់​អោយ​ទទួលបាន​នូវ​សុខភាព ល្អ និង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង 4​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

img20170817a-1a img20170817a-1 img20170817a-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.