ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​រថយន្ត​កែច្នៃ​រ៉េ​ចង្កូត​ក្រឡាប់​ចូល​ប្រឡាយ រងរបួស​ប្រុស​ស្រី​ចំនួន​១៦​នាក់ ធ្ងន់​១៣​នាក់ ស្រាល​៣​នាក់​

​រថយន្ត​កែច្នៃ​រ៉េ​ចង្កូត​ក្រឡាប់​ចូល​ប្រឡាយ រងរបួស​ប្រុស​ស្រី​ចំនួន​១៦​នាក់ ធ្ងន់​១៣​នាក់ ស្រាល​៣​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ រងរបួស​ធ្ងន់​ស្រាល ខណៈពេល​រថយន្ត​កែច្នៃ​បើក​លើ​ផ្លួវជាតិលេខ ៥៧ ដឹក​មើមដំឡូង​មី​ប​ពេញប្រៀប មាន​ទម្ងន់​ជាង​២,៥​តោន បាន​បើក​វ៉ា​រថយន្ត​ដឹក​ខ្សាច់ រួច​ក៏​គេច​រថយន្ត​នី​សាន់​មួយគ្រឿង​ទៀត រួច​រ៉េ​ចង្កូត ចូល​ប្រឡាយ​អត់​ទឹក បណ្តាលឲ្យ​ក្រឡាប់​តែម្តង ។​

​ហេតុ​ការណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លួវ​ជាតិ​លេខ​៥៧ ជិត​ផ្លួវ​ចូល​កន្លែង​ចាក់សំ​រាម ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ផ្លួវ​គោកខេត្ត បានឲ្យដឹងថា​៖ ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​នោះ មាន​ចំនួន​១៦​នាក់ រួមមាន​៖ ទី​១​ឈ្មោះ វ៉ាន់ ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ របួសធ្ងន់ ,​ទី​២​ឈ្មោះ សាន់ សៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ របួសស្រាល ,​ទី​៣​ឈ្មោះ ជួន រដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របួសស្រាល ,​ទី​៤​ឈ្មោះ ផង ថុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួសធ្ងន់ ,​ទី​៥​ឈ្មោះ​ជួន ឡូ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ របួសធ្ងន់ ,​ទី​៦​ឈ្មោះ វ៉ា ធា​រិន ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ (​សន្លប់​),​ទី​៧​ឈ្មោះ សុខ រស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ របួស​បាក់ដៃ​ស្តាំ ,​ទី​៨​ឈ្មោះ ជួន វុ​ធ ភេទ​ស្រី​២៩​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​៩ ឈ្មោះ​ចំរើន ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ,​ទី​១០​ឈ្មោះ​សិត ឌី ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ,​ទី​១១​ឈ្មោះ សូ ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសធ្ងន់ ,​ទី​១២​ឈ្មោះ ហ៊ួត ហ៊ួ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ របួសធ្ងន់​ត្រួវ​រថយន្ត​កិន​ជើង ,​ទី​១៣​ឈ្មោះ​ជួន វុន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​១៤​ឈ្មោះ សៅ ជីតា ភេទ​ស្រី អាយុ​៣​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​១៥​ឈ្មោះ ថា ជី​ម ភេទ​ស្រី អាយុ​៤​ឆ្នាំ របួសស្រាល  និង​ឈ្មោះ សូ​ត សន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ស៊ីឈ្នូល​បើកបរ​រថយន្ត​កែច្នៃ រងរបួស​សន្លប់​ធ្ងន់ធ្ងរ ,​ហើយ​ទាំងអស់​គ្នា​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ។ បច្ចុប្បន្ន មក​ស្នាក់នៅ​ជាមួយ​ម្ចាស់​រថយន្ត​ឈ្មោះ ឡា ស្ថិតក្នុង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពី​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ពណ៌​ខៀវ​ឆ្នូត អត់​ស្លាក​លេខ ដឹក​មើមដំឡូង​មី​ពេញ ក្នុង​ទឹសដៅ​ពី​កើត​ទៅ​លិច ដោយ​ផ្ទុក​មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ បន្ទាប់មក​ទៀត​ក៏​បើក​ជិត​ដល់​ផ្លួវ​ចុះ​ចំណោត បាន​វ៉ា​រថយន្ត​ដឹក​ខ្សាច់​ធន់​ធំ រួច​ក៏​គេច​ពី​រថយន្ត​នី​សាន់​មួយគ្រឿង​ទៀត​ដែល​នៅ​ពី​មុន ហើយ​ក៏​រ៉េ​ចង្កូត​ចូល​ប្រឡាយ​អត់​ទឹក​នៅ​ខាងធ្វេង រួច​ក៏​ក្រឡាប់ បណ្តាល​ឲ្យ​ជះ​មនុស្ស និង​មើមដំឡូង​មី ទៅ​ក្នុង​ព្រៃត្រែង ។​

​ប្រភព​បន្តទៀតថា​៖ ក្នុង​ពេល​នោះ​ក៏​មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស ស្រែកយំ ព្រមទាំង​ឲ្យ​អ្នកភូមិជួយ ,​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​តំណាងរាស្ត្រ និង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត មក​ដឹក​ជនរងគ្រោះ​ទាំងនោះ មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន និង​មួយចំនួនទៀត​ត្រួវ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង  ។ ក្រោយពី​កើតហេតុ ស្រាប់តែ​មាន​សមត្ថកិច្ច​ចរាចរ​ផ្លួវ​គោកខេត្ត ចុះមក​ត្រួតពិនិត្យ​វាស់វែង ចំណែក​រថយន្ត​ត្រួវបាន យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត រងចាំ​ការដោះស្រាយ​តាម​ផ្លួវច្បាប់ ៕
​ស សារ៉េត​

 

20150314b-5 20150314b-17 20150314b-4

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.