ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ពល​ខ្មែរ​ដែល​បម្រើ​ការងា​នៅ​ប្រទេស​ថៃ​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់​ខណៈ​ជាប់ដៃ​ម្ខាង​ក្នុង​ម៉ាស៊ីន​បកសំបក​ដូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ ពល​ខ្មែរ​ម្នាក់​បាន​រង​គ្រោះថ្នាក់​ដោយ​ឧបទ្ទវហេតុ​ជាប់ដៃ​ម្ខាង​ក្នុង​ម៉ាស៊ីន​បកសំបក​ដូង​បណ្តាលឲ្យ​រង​ជា​ទម្ងន់​។​

​សូម​ជំរាប​ដែរ​ថា​៖​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​ថ្ងៃទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ស្ថិតនៅ​ក្នុង​ផ្ទះ​លេខ​23/1 Moo 8, Chanthanimit, Muang, Chanthaburi ។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​ប្រទះ​ឃើញ​ជនរងគ្រោះ​ម្នាក់​កំពុង​ជាប់​ដៃ​ម្ខាង​ចូលទៅក្នុង​ម៉ាស៊ីន​បកសំបក​ដូង​។​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​បាន​ខ​ល​ហៅ​ភ្នាក់ងារ​សង្គ្រោះ​ខេត្ត​ចាន់​បុរី​ធ្វើការ​កាត់​ដែក​ធ្មេញ​ម៉ាស៊ីន​ចេញ​ដើម្បី​ជួយសង្គ្រោះ​ដៃ​ជនរងគ្រោះ​ដោយ​ប្រើ ម៉ូទ័​រកាត់ដែក​ដែល​គាប​ចេញ​ទើប​យក​ដៃ​ជនរងគ្រោះ​ចេញ​មក​បាន​រួច​។​

​បើ​តាម​ប្រភព​ពី​ថៅកែ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ​រិន អាយុ​២១​ឆ្នាំ​ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​កន្លែងកើតហេតុ ។ ថៅកែ​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ថា​៖​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ឮ​សំឡេង​មនុស្ស​ស្រែក​អោយជួយ​ងាក​ទៅ​ឃើញ​ជនរងគ្រោះ​កំពុង​ជាប់​ដៃ​នៅក្នុង​ម៉ាស៊ីន ព្យាយាម​ទាញ​ដៃ​ចេញ​តែ​ដក​មិន​រួច​។​

​ក្រោយពី​ក្រុម​ភ្នាក់ងារ​សង្គ្រោះ​ខេត្ដ​ចាន់​បុរី​កាត់​ដែក​ចេញ​រួច​ក៏​ដឹក​បញ្ជូន​ជនរងគ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បុរី​ប្រទេស​ថៃ​ដើម្បី​ជួយសង្គ្រោះ​៕

 

img20170621c3 (2) img20170621c3 (3) img20170621c3 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.