ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

​ប្រារឰ​ធ្វើ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ថ្ងៃទី ២៣ វិច្ឆិកា ២០១៤ នៅ​ខេត្ត​ប៉ៃលិន

​ប្រារឰ​ធ្វើ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ថ្ងៃទី ២៣ វិច្ឆិកា ២០១៤ នៅ​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ នៅក្នុង​បរិវេណ​មុខ​សាលាខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ថ្ងៃទី​២៣ វិច្ឆិកា ២០១៤ ស្ថិតក្រោម​អធិបតីភាព​លោកជំទាវ ម៉ី ប៊ុត​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោក គុយ ណា​រ៉េត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​ឧទ្យាន​នុរ​ក្ស និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស​ជា​ច្រើន​រយ​នាក់​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅនេះ​។​

​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា ការគ្រប់គ្រង​សំណល់​រឹង​ក្នុង​ខេត្ត​ប៉ៃលិន សម្រាប់​ឆ្នាំ​២០១៤​នេះ​គឺ​មាន បរិមាណ​សំរាម​សរុប​ចំនួន​២៨,៥០​តោន​ក្នុង​មួយថ្ងៃ​។ សំរាម​ដែល​អាច​ធ្វើ​ការកែច្នៃ​ប្រមូល​តាម​ភ្នាក់ងារ​អេតចាយ​មាន​ចំនួន​៦​តោន ក្នុង​មួយ​ថ្ងៃ​(​ស្មើនឹង​២១​ភាគរយ​) សំរាម​ដែល​បាន​ដឹក​ជញ្ជូន​ចាក់ចោល​ទៅ​ទីលាន​ចំនួន​១៥​តោន​ក្នុង​មួយថ្ងៃ​(​ស្មើនឹង​៥៣​ភាគរយ​) និង​បរិមាណ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​បោះចោល​ទីកន្លែង​ផ្សេងៗ​បាន​ចាក់ចោល​ដោយ​ខុសច្បាប់​មាន​ចំនួន​៧,៥​តោន​ក្នុង​មួយថ្ងៃ​(​ស្មើនឹង​២៦​ភាគរយ​)​។​

​លោក​បាន​បន្ត​បន្ថែមទៀតថា មន្ទីរ​បរិស្ថាន​បាន​រៀបចំ​ទីលាន​ចាក់សម្រាម​សម្រាប់​ថ្ងៃ​អនាគត​ចំនួន​៣៤ ហិតា នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ប៉ុន្តែ​មិន​ទាន់​មាន​ថវិកា​សម្រាប់​កែសម្រួល​ទីលាន និង​ផ្លូវ​ចូល​នៅ​ឡើយ​ទេ​។ សព្វថ្ងៃ​គឺ​មាន​ទីលាន​ចាក់សំរាម​បណ្តោះអាសន្ន​លើ​ដី​ទំហំ​២​ហិតា ដែល​មិន​អាច​ធានា​បាន​ឡើយ​នៅ​ពេល​ខាងមុខ​។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​សំដែង​នូវ​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​ដែល​បាន​ជ្រើសរើស​យក ទីតាំង​ខេត្ត​ប៉ៃលិន​សម្រាប់ ប្រារឰ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។ ឯកឧត្តម បាន​បន្តថា កន្លងមក​អាជ្ញាធរ​ខេត្ត មន្ទីរ អង្គភាព វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ បងប្អូន​ប្រជា​ប្រពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​នឹង​កំពុង​ចូលរួម យ៉ាង​សកម្ម​ទាំងអស់គ្នា​ក្នុង​បុព្វហេតុ​ដើម្បី​សំអាត​ខេត្ត​របស់​យើង ទាំងមូល​ផង​ដែរ​។ មន្ទីរ បរិស្ថាន​ខេត្ត​បាន​ខិតខំ​ទំនាក់ទំនង​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន​នានា និង​បំផុស​ចលនា​មហាជន​ឱ្យ​មាន​ការ​ចូល​ដើម្បី​សំអាត​បរិស្ថាន​ទីក្រុង​និង ជនបទ​ឱ្យ​មាន​ការ​ទុកដាក់​សំណល់​រឹង រាវ ឱ្យបាន​ត្រឹមត្រូវ​។​

​លោកជំទាវ ម៉ី ប៊ុត​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា ការ​ប្រារឰ​ទិវា​អនាម័យ​បរិស្ថាន ជាតិ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើការ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​មាន​វិធានការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ស្វែងយល់​ពី​ការថែរក្សា​បរិស្ថាន ដូច​ជា​សកម្មភាព​ទុកដាក់​សំណល់​និង​សំរាម​ឱ្យបាន​ត្រឹង​ត្រូវ​និង​ប្តូរ​ទម្លាប់​ចោល​សំរាម​អនាធិបតេយ្យ​តាម​ទីសាធារណៈ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ជា​ហេតុ​ផលប៉ះពាល់​ដល់​សុវត្ថិភាព សុខុមាលភាព និង​គុណភាព​នៃ ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត ៕

 2014_11_23a (3) 2014_11_23a 2014_11_23a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.