ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ប្រមាណ​១០០០០​នាក់ ធ្វើ​ពិធី​ដង្ហែ​ក្បួន​ឃោសនា នៅ​ខេត្ត​កែប​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុង​ថ្ងៃ​ដង្ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃទី​០២​ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ឃោសនា​រក​សម្លេង​គាំទ្រ គេ​សង្កេតឃើញ​មាន​អ្នកចូលរួម​គាំទ្រ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា ស្ទើ​ស្មាន​មិន​ដល់​។​ចំពោះ​ការ​ស្ទាបស្ទង់​តួលេខ​ក្នុងពេល​ដង្ហែ​ក្បួន​ក្នុង​អំឡុង​ពេល​បញ្ចប់​យុទ្ធនាការ​ឃោសនា​ក្នុង​ទឹកដី​ខេត្ត​កែប​នេះ​គឺមាន​មនុស្ស​ចូលរួម​គាំទ្រ​រហូតដល់​១០០០០​នាក់​។​ក្នុង​ព្រឹក​នេះដែរ ក៏​មាន​វត្តមាន លោក​បណ្ឌិត ចម ប្រសិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កែប និង​លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិកា​គ​ណ​បក្ស​ប្រជាជន​ខេត្ត​កែប រួម​ជាមួយ​ក្រុមការងា​រ​គណបក្ស​ប្រជាជន​គ្រប់​មូលដ្ឋាន​ផងដែរ​។​

​តាម​ការវិនិច្ឆ័យ​របស់​មហាជន​ទូទៅ បាន​វាយតម្លៃ​ថា ការចូលរួម​គាំទ្រ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​នេះ ផ្តើមចេញ​ពី​ស្រទាប់​យុវជន យុវនារី ពិសេស​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នៃ​តំបន់​ខេត្ត​កែប​ទាំងមូល ដែល​ពួកគាត់​តែងតែ​មាន​ជំនឿរ​យ៉ាង​មុតមាំ លើ​ការដឹកនាំ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​បាន​ជួយ​អភិវឌ្ឍន៍​ឃុំ សង្កាត់​របស់​ពួកគាត់​ឲ្យមាន​ភាព​រីកចម្រើន ពិសេស​រក្សាសុខ សន្តិភាព ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។​ក្រៅពីនោះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​តែង​យកចិត្តទុកដាក់ ចុះ​តាម​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​ជាមួយនឹង​ការ​ដង្ហែ​ក្បួន​ឃោសនា​នេះដែរ នៅតាម​ដងផ្លូវ​និង​តាម​មុខ​គេហដ្ឋាន​នានា ប្រជាពលរដ្ឋ​ក៏​បាន​ឈរ​កាន់​ទង់ជាតិ​និង​ទង់បក្ស​ប្រជាជន ដើម្បី​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​។​ក្រោម​សម្រែក​ជ័យ​ឃោស អបអរសាទរ​ចំពោះ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា របស់​គណបក្ស​ប្រជាជន ក្នុង​ទឹកមុខ​ញញឹម សប្បាយរីករាយ​ផងដែរ​។​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​ការពេញចិត្ត​និង​ការគាំទ្រ​ដ៏​ពេញទំហឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស ដោយ​ពួក​គាត់​យល់​ច្បាស់​ពី​សមត្ថភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គុណធម៌​របស់​បក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​។​

​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លើ​គ្រឹះ​ដ៏​រឹងមាំ​និង​អនុវត្ត​តាម​គោលការណ៍​ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព​នោះ ទើប​ធ្វើឲ្យ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​បែបនេះ​។​

​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​រក្សាបាន​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​៕
ណា​រិទ្ធ​

 

img20170602a-(1) img20170602a-(4) img20170602a-(3) img20170602a-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.