ខេត្តបន្ទាយមានជ័យ ៖ ការិយាល័យទំនាក់ទំនងកម្ពុជា-ថៃបានបើកកិច្ចប្រជុំបូកសរុបងារការចាប់ពីច្រកចាំយាមខេត្តកោះកុងរហូតដល់ច្រកមំបីខេត្តព្រះវិហារដោយក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងទីចាត់កាងការព្រំដែនអគ្គបញ្ជារដ្ឋានប្រធានការិល័យទំនាន់ទំនងព្រំដែនកម្ពុជា-ថែ។សូមជំរាបដែរថា៖ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងែទី០១ខែមិថុនាឆ្នាំ២០១៧នេះស្ថិតនៅចំណុចការិយាល័យទំនាក់ទំនងកម្ពុជា-ថៃខាងក្រោយសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីនោះដែរលោកពេជ្រ វណ្ណា បានមានប្រសាសន៍ទៅកាន់មន្ត្រីយោធាការិល័យទំនាក់ទំនងតាមបណ្តាច្រកទាំងអស់អោយយកចិត្តទុកដាក់ចំពោះការងារនៅតាមព្រំដែនពិសេសជាមួយភាគីថៃអោយបានល្អនិងរាយការណ៍ដល់អង្គភាពអោយទាន់ពេលវេលាជាសវាងមានបញ្ហា ។
លោកឧត្តសេនីយ៍ទោ ពេជ្រ វណ្ណា បានបញ្ជាក់ថា ៖ សួមកម្លាំងទាំងអស់ពង្រឹងផ្ទៃក្នុង និងចេះសាមគ្គីគ្នាឲ្យបានល្អ ។
សូមបញ្ជាក់ដែរថា ៖ ក្នុងកិច្ចប្រជុំនោះដែរ នាយរងការិល័យតាមច្រកតាមនីៗមួយបានទ្បើងអាននូវរបាយណ៍នៅអង្គប្រជុំអំពីបញ្ហាតាមច្រកនីមួយៗដែលខ្លួនទទួលខុសត្រូវផងដែរ ។ ក្រោយពីបញ្ចប់នៃអង្កប្រជុំលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានបញ្ជាក់ថា៖ភាគីថៃប៉ុន្មានថ្ងៃនេះ មានការរឹតបន្តឹងតាមបន្ទាត់ព្រំដែន ដោយសារមានការបំផ្ទុះគ្រប់បែកនៅឯទីក្រុងបាងកកប្រទេសថៃ ដូច្នេះហើយប្រជាពលរដ្ឋខ្មែរដែលបានចូរទៅព្យាលបាលជំងឺធ្វើឯកសារតាមការិល័យទំនាក់ទំនងកម្ពុជា-ថៃមានការពិបាក ៕



