ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​១​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប​យ៉ាខា ខេត្ត​បៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត ប៉ៃលិន ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការដ្ឋាន​ជួសជុល ផ្លូវលំ​១​ខ្សែ​ឲ្យដឹងថា ផ្លូវ​ដែល​ចាប់ផ្តើម​ជួសជុល​នេះ​មាន​ប្រវែង​១១០០​ម៉ែត្រ ស្ថិត ក្នុង​ភូមិ​អូរ​ស្ងួត សង្កាត់​ប​យ៉ាខា ក្រុង ខេត្ត​ប៉ៃលិន ។​

​តាម​សំណូមពរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វេទិកាសាធារណៈ​នា​ពេលកន្លងមក អំពី​ការលំបាក​ក្នុង​ពេល​ធ្វើដំណើរ​ក្នុង​រដូវវស្សា​នៅលើ​កំណាត់​ផ្លូវ​លំ​១​ខ្សែ អាជ្ញាធរ​ខេត្ត​ផ្តើម​ជួសជុល​ជា បន្ទាន់​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើ ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ងាយស្រួល​នៅ​ដើម​រដូវវស្សា​នេះ ។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវត្រូវ​ចូលរួម​ថែរក្សា ដើម្បី​ធានា ដល់​ការប្រើប្រាស់​បាន​យូរអង្វែង ហើយ កុំ​ភ្លេច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ផង​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​កំណត់​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ ។​

​លោក​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី តែងតែ​គិតគូរ​ខ្ពស់ ដល់​ជីវភាព និង​ការរស់នៅ​របស់​បងប្អូន ប្រជាពលរដ្ឋ ដោយ​បាន​ជំរុញ​ដល់​អ្នក​ដឹក នាំ​ថ្នាក់ក្រោម​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល វេលា​។​
​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន សំដែង​នូវ​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សប្បុរសជន​ទាំងអស់​ដែល បាន​ជួយ​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​ទៅតាម សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើឲ្យ ពួកគាត់​ងាយស្រួល​ធ្វើដំណើរ​ប្រកប​មុខ របរ​រកស៊ី និង​រស់នៅ​ប្រចាំថ្ងៃ ។​

​សូមបញ្ជាក់​ថា ការជួសជុល​ផ្លូវលំ​១​ខ្សែ នេះ​មិន​បាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​នោះទេ គឺជា​ការចូលរួម​ពី​សំណាក់​សប្បុរសជន​នានា ក្នុង​ទូទាំង​ខេត្ត ៕

 

img_20160420_072431 pai3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.