ខេត្តបន្ទាយមានជ័យ ៖ មានសមាជិកសមាជិការបស់គបក្សប្រជាជនកម្ពុជា មានចំនួន៣.០០០នាក់មកពី៣ឃុំមាន ឃុំ ស្វាយចេក ឃុំរលួស និងតាប៉ែនបាននាំគ្នាត្រៀមជាស្រេចមានដូចជា ចុងសន្លឹក អត្តសញ្ញញាណប័ណ្ណ ឬឯកសារបែបបទនានាដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាជាសំគាល់។
នៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧នេះនៅក្នុងវត្តស្វាយចេក ក្នុងភូមិ រកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជានៅស្រុកស្វាយចេកមានចំនួន៣.០០០នាក់ត្រៀមជាស្រេចដើម្បីបោះឆ្នោតជូនគណបក្សប្រជាជននោះថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបន្ទាយមានជ័យអមដំណើរជាមួយលោក អ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រជាន់ខ្ពស់ជាច្រើនទៀត លោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ាន លោកជំទាវសុងផល្លីនតំណាងឲ្យលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ។ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកយកសមិទ្ធិផលដ៏ច្រើនលើសលប់ ដែលគណៈបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសអស់រយៈពេលជិត៣០កន្លងមកនេះហើយៗក្នុងការដឹកនោះវាតែងតែជួបប្រទះនូវការខុសឆ្គងបន្តិតបន្ទួចជាសមិនផុតឡើយតែពិសេសត្រង់ថាគណៈបក្សប្រជាជនបានដឹកនាំប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដូចជា ផ្លូវជាតិ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ធារាសាស្ត្រគ្រប់ទីកន្លែង ភ្លើងអគ្គីសនីគ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ពិសេសវិស័យធនធានមនុស្សនិងស្រុកទេសមានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចុះមកជួបពលរដ្ឋ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកស្វាយចេក នេះក៏ដើម្បីសួរសុខទុក្ខ ប្រាស្រ័យទាក់ទង់ជីវភាពប្រជាពលរដ្ឋនិងធ្វើការពន្យល់អំពីគោលនយោបាយរបស់គណបក្សនិង បិទទម្រង់សន្លឹកឆ្នោត បង្រៀនឬណែនាំរបៀបគូស សន្លឹកឆ្នោត ប្រាប់លំដាប់លេខរៀងគណបក្ស និងណែនាំពលរដ្ឋ ក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាត្រៀមអត្តសញ្ញញាណប័ណ្ណ ឬឯកសារបែបបទនានាដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះផងដែរ ។
ក្នុងនោះ សមាជិកសមាជិកាទាំង៣.០០០នាក់ នៅស្រុកស្វាយចេកនោះ បាននាំគ្នាប្តេជ្ញាចិត្តថាគាត់និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងគូសសន្លឹកឆ្នោតមានរូបទេវតាបាចផ្ការបស់គណបក្សប្រជាជនកម្ពុជាយ៉ាងច្បាស់ព្រោះពួកគាត់សំអាងថាគណបក្សប្រជាជនកម្ពុជាមានស្នាដៃឆ្នើមក្នុងការដឹកនាំប្រទេសជាតិអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះមានរីកចំរើនដូចជាផ្លូវជាតិ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ធារាសាស្ត្រគ្រប់ទីកន្លែង ភ្លើងអគ្គីសនីគ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ពិសេសវិស័យធនធានមនុស្សនិងស្រុកទេសមានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះជាដើម៕






