ប៉ៃលិន៖ ឈើគ្រញូងចំនួន៩២ដុំស្មើ១៧២២គីឡូក្រាមត្រូវសមត្ថកិច្ចអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយអាវុធហត្ថស្រុករតនមណ្ឌលខេត្តបាត់ដំបង ចាប់បានខណៈតាមប្រមាញ់តាំងពីខេត្តប៉ៃលិន។ការចុះបង្ក្រាបនេះនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧នេះនៅស្រុករតនមណ្ឌលខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលពត៌មានពីការដឹកឈើនេះកំលាំងសមត្ថកិចសុំយោបល់ពីព្រះរាជអាជ្ញាខេត្តប៉ៃលិនក៍បានចុះទៅឆែកឆេរនៅភូមិបឹងព្រលឹតឃុំស្ទឹងកាច់ស្រុកសាលាក្រៅតែមិនឃើញមានឈើសោះព្រោះក្នុងស្តេនសាំងគេបង្កប់យ៉ាងជិតបំបាំងភ្នែកសមត្ថកិច្ចឲ្យរកមិនឃើញលុះរថយន្តជនល្មើសចេញទៅទើបទទួលដំណឹងពីភ្នាក់ងារថារថយន្តហ្នឹងហើយដែលដឹកឈើគ្រញូងចេញពីប៉ៃលិនទើបឲ្យអាវុធហត្ថស្រុករតនមណ្ឌលឃាត់ធ្វើការឆែកឆេក៍ឃើញឈើក្រញូងនោះតែម្តង។
ប្រភពបានបន្តទៀតថារថយន្តដឹកជញ្ជូន ឈើគ្រញូងនោះប្រភេទរថយន្តកូរ៉េ មានស្តេនសាំងនៅជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 3B2606 ពណ៌ខៀវ ស(រថយន្ដដឹងសាំង) និងឃាត់ខ្លួនបានមនុស្ស២នាក់អ្នករួមមាន
១_ឈ្មោះ យឹម ភាព ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ សង្កែជ្រុំ ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២_ឈ្មោះ ហុក ប៊ុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។ និងរិបអូសវត្ថុតាងរួមមាន
១/រថយន្ត ០១គ្រឿង(កូរ៉េចំនុះ២T) ២/ឈើគ្រញូងចំនួន92ដុំស្មើ1722 kg។
បច្ចុប្បន្ន សម្ថកិច្ច បានធ្វើការប្រ គល់វត្ថុតាងឈើគ្រញូងដឹកដាក់ឃ្លាំងនៅឯតុលាការព្រមទាំងកំពុងសួរនាំនិងកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ទាំង២នាក់ទៅតុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់៕
សុវណ្ណារិទ្ធ





