ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩.០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត មានជុំនួបពិភាក្សាប្រចាំឆ្នាំ រវាងលោកឧត្តមសេនីយ័ឯក ប៑ុន សេង មេបញ្ជាររងកងទព័ជើងគោក នឹង ជាមេបញ្ជាការយោធភូមិភាគទី៥ ចំណែកប្រទេសថៃគឺលោកឧត្តមសេនីយ៍ទោ អាភិរ៉ាត់ ជុំភុង មេបញ្ជារការយោធភូមិភាគទី១របស់ថៃ បានជួបគ្នាដើម្បីពង្រឹងចំណងមិត្តភាពវាងកងទព័ នៃប្រទេសទាំង២ ។
ក្នុងជំនួបរវាងអាជ្ញាធរកម្ពុជា – ថៃ នៅលើស្ពានមិត្តភាពរួចមក គណៈ ប្រតិភូទាំង២ បាននាំគ្នាបន្តទៅ ប្រជុំនៅក្នុងបន្ទាយទាហាន នៅក្នុងស្រុកអារញ្ញប្រាថេត នៃប្រទេស ថៃ ដើម្បីពិភាក្សាគ្នាលើកយកបញ្ហាមួយចំនួនមកដោះស្រាយ – ១បញ្ហា ពលករឆ្លងដែន;២ មុខទំនិញកម្មសិទ្ធិបញ្ញា ,៣ ជម្រុញបើកច្រកភ្នំដី ជាច្រកតំបន់ ឲ្យក្លាយទៅជាទ្វារ អន្តរ ជាតិផងដែរនិងទី៤ បញ្ហាបទល្មើសឧក្រិដ្ឋកម្មផ្សេងៗឆ្លងដែនដោយខុសច្បាប់ ។
ដោយឡែក ភាគីកម្ពុជា បានលើកឡើងអំពីភូមិពណ៌ស នៅតាមបន្ទាត់ព្រំដែនប្រទេសទាំង២ ; គម្រោង ឲ្យមានដាំដើមឈើអាសា៑ន ;កិច្ចសហប្រតិបត្តិការរួមគ្នា ដូចជាបញ្ហាសន្តិសុខតាមព្រំដែន នឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ល។
កិច្ចប្រជុំពិភាក្សា រវាងទ្វេភាគីទាំង២ រយៈពេលប្រមាណ២ម៉ោងបានបញ្ចប់នៅវេលាម៉ោង១១ ព្រឹក ថ្ងៃ ខែ ឆ្នាំដដែល ៕






