ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក​កែន សត្ថា សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​មកពី​គ្រប់​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​និង​ជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប បាន​ធ្វើ​កិច្ច​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​របស់ខ្លួន ដែល​មកពី​គ្រប់​មូលដ្ឋាន ដើម្បី​ជម្រុញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់ ទទួលបាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​។​

​ទាក់ទង​នឹង​យុទ្ធនាការ​ឃោសនា រក​សម្លេង​គាំទ្រ​នេះដែរ គេ​បានកត់សម្គាល់​ឃើញ​ចាប់តាំងពី​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង​រហូតមកដល់​ពេលនេះ ការចូលរួម​របស់​ស​មាជិក​បក្ស​ប្រជាជន កាន់តែ​មាន​សន្ទុះ​ខ្លាំង និង​មាន​ការចូលរួម​គាំទ្រ​ដ៏​ច្រើន​លើសលប់​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន ពិសេស​ប្រជាពលរដ្ឋ​គ្រប់​តំបន់​និង​គ្រប់​មូលដ្ឋាន នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​តែ​ម្តង​។​

​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មូលដ្ឋាន​ច្បាស់លាស់​និង​ជា​គ្រឹះ​ដ៏​រឹងមាំ ក្នុង​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ប្រកបដោយ​ការរីកចម្រើន ពិសេស​បាន​ប្រែក្លាយ​ជីវភាព​ប្រជាពលរដ្ឋ​តាម​តំបន់​និមួយៗ កាន់តែ​មាន​ភាព​ធូរធា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទាំងនេះ​ជា​ប្រជាប្រិយភាព​មួយ​ធ្វើឲ្យ​ពលរដ្ឋ​កាន់តែ​មាន​ជំនឿរ​ជឿរ​ជាក់ និង​មាន​ក្តីសង្ឃឹម​ទាំងស្រុង​ទៅលើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​តែ​មួយគត់ ។
​ជាមួយនេះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន ក៏​មាន​ភារកិច្ច​ក្នុង​ការជួយ​ជ្រោមជ្រែង​ទំនុប​បំរុង​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​និង​ឆ្លើយតប​បាន​ទាន់ពេលវេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​ទាំងនេះ​ដែល​ជា​គោលដៅ​មួយ​ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន មាន​គ្រឹះ​ដ៏​រឹងមាំ និង​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ ៕ ណា​រិទ្ធ​

 

img20170527ret1 (1) img20170527ret1 (2) img20170527ret1 (3) img20170527ret1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.