កែប ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុុងកែប ត្រូបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៧ ក្នុងសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតីភាព លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ហែរហមដោយប្រតិភូរបស់ក្រុមការងាររាជរដ្ឋាភិបាល និងលោកស្រី ទិត សុខា អភិបាលនៃគណៈអភិបាលក្រុងកែប និង លោក លោកស្រី ជាប្រធាន អនុប្រធានមកពីមន្ទីរ អង្គភាព ពាក់ព័ន្ធនានាផងដែរ។
កិច្ចប្រជុំនេះក៏បានផ្តោតលើសេចក្តីសម្រេចលេខ ១៩ សសរ ចុះថ្ងៃទី២៧ខែមករា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។យោងសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី២៧ខែមករា ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាល ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្មតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីសម្រេចលេខ ៦៩ សសរ ចុះថ្ងៃទី០២ខែមេសា ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងចំណារឯកភាពរបស់ ឯកឧត្តម ស ខេង ចុះថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីសំណើរសុំបញ្ចូលក្រុមជំនួយការ ឯកឧត្តម ជិន ប៊ុនស៊ាន ទៅក្នុងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល រួមនិងសេចក្តីសម្រេចលេខ ០១៨ សសរ.ខក ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ របស់សាលាខេត្ត ស្តីពីការបំពេញបន្ថែមសមាសភាពក្រុមការងារចុះបំពេញបេសកកម្មតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សម្រាប់ថ្នាក់ខេត្តផងដែរ ៕
ណារិទ្ធ





