ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម បានដឹកនាំ សមាជិក-សមាជិកាក្រុមការងារថ្នាកជាតិ និងថ្នាក់ក្រោមជាតិចូលរួមប្រជុំឃោសនា រកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ ក្នុងបរិវេណទីស្នាក់ការបក្សខេត្ត ។
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀតដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារបស់យើង ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ~សង្កាត់ និងបោះឆ្នោតជាតិ បានធ្វើអោយប្រជាពលរដ្ឋមានបាន និងសុខសាន្តដូចសព្វថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែល មានស្នាដៃ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មាន គណបក្សណាមានសមត្ថភាពដឹកនាំកាចើចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនបានឡើយ។
ក្នុង ពិធី ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ នេះមាន ចំនួន៣សង្កាត់ គឺសង្កាត់កោះពងសត្វ សង្កាត់ព្រះពន្លា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សរុបរួមមានចំនួន១៧០០នាក់ ឯកឧត្តម បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងសមាជិក-សមាជិកា យើងទាំងអស់កុំចាញ់ការ ឃោសនា បោកប្រាស់ បញ្ឆោត ញុះញង់ជាតិចង្អៀតចង្អល់លាភពណ៌ និងការច្រណែន របស់គណ បក្សផ្សេងៗដ៏ទៃទៀត ពិសេសគណបក្សCNRPដែលនៅតែបន្តគំនិតញុះញង់និងចង់បំផ្លាញគណបក្សប្រជាជន កម្ពុជា យើងជានិច្ច ។
ឯកឧត្តម មានប្រសាសន៍ បន្ថែមទៀត ថានៅក្នុងខេត្តបន្ទាយមានជ័យពីមួយអាណត្តិទៅមួយអាណត្តិ នៃការបោះឆ្នោតជាតិ និងទាំងការរបោះឆ្នោតក្រុមប្រឹក្សា ឃុំ~សង្កាត់ ប្រជាពលរដ្ឋនិង យុវជន និស្សិតរបស់យើងដែលតែងតែផ្តល់ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា យើងទៅរកការអភិវឌ្ឍតាមមូលដ្ឋាន ឃុំ-សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកឡើងស្គុះស្គាយ និងសមិទ្ធផលនានាជាច្រើនទៀតដែលបំរើឲ្យ ផលប្រយោជន៍ជាសាធារណៈនិងជាឯកជនរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផងដែរ។
ឯកឧត្តមសំណូមពរចុងក្រោយដល់សមាជិកសមាជិកាយើងចាប់ពីអាយុ១៨ឆ្នាំឡើងត្រូវទៅចូលរួមបោះឆ្នោត ឃុំ ~សង្កាត់ ទាំងអស់គ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកុំបីខានឡើយគឺនៅថ្ងៃទី ៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕





