ថ្ងៃទី២០ ជាថ្ងៃទី១ នៃថ្ងៃឃោសនារកសំលេងឆ្នោត ឃុំ-សង្កាត់ របស់គណបក្ស នយោបាយ ក្នុងនោះគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្វើពិធីឃោសនារកសំលេងឆ្នោត ក្រោមព្រះអធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នៅក្នុង ភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានសមាជិកចូលរួម ប្រមាណជា ១៥០០នាក់ វេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។











