ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

​សមត្ថកិច្ច​តាម​ដងផ្លូវ​៧៨​កំពុងបើក​ដៃ​អោយ​ចែញូង​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្តក្រុ​ង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​កឃ្លើន

​សមត្ថកិច្ច​តាម​ដងផ្លូវ​៧៨​កំពុងបើក​ដៃ​អោយ​ចែញូង​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្តក្រុ​ង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​កឃ្លើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​តាម​ដងផ្លូវ​៧៨​កំពុងបើក​ដៃ​អោយ​ចែញូង​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្តក្រុ​ង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​កគើន​។ ឈើ​ប្រណីត ​ប្រភេទ​ធ្នង់ នាងនួន ក្រញូង ជាដើម​បាន​ត្រូវ​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ចូល​មក​ប្រមូល​ទិញ​និង​ដឹក​តាម​រថយន្តក្រុង ចេញ​តាម​ច្រក​អូរយ៉ាដាវ​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ ​មាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប និង​ទប់ស្កាត់​ឡើយ ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៤ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ត្រូវបាន​ឈ្មួញ​ជនជាតិ​វៀតណាម​ដែល​គេ​ស្គាល់ឈ្មោះ​ចែញូង ដឹក​តាម​ម៉ូតូ និង​រ៉ឺម៉ក​ពី​៤​ទៅ​៥​ជើង  យកទៅ​ដាក់​លើ​រថយន្ត​ក្រុង​ដែល​ឈ្មួញ​រូប​នេះ​លាក់ទុក​នៅក្នុង​ផ្ទះជួល​ក្នុង​ភូមិ​ថ្មី  សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​ស្រង់​សម្តី​អ្នកភូមិ អ្នក​រកស៊ី​ឈើ​បន្តិចន្តួច​និង​សមត្ថកិច្ច​មួយចំនួ​ន​ឲ្យដឹង​ទៀត​ថា បន្ទាប់​ពី​ឈើ​ទាំងនោះ​ត្រូវ​គេ​លើកដាក់​លើ រថយន្ត​ពេញ​ហើយ នឹង​ដឹក​ចេញ​តាម​ច្រក​អូរយ៉ាដាវ​ទៅកាន់​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ណាមួយ​ចាត់វិធានការ​បង្ក្រាប និង ទប់ស្កាត់​ឡើយ  ។​

​ប្រភព​បន្តថា ការណ៍​ដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​ចូល​ក្នុង​ក្រុង​បាន​លុង និង ដឹក​ចេញ​តាម​ច្រក​អូរយ៉ាដាវ​បាន​ដោយ​ស្រួល​នោះ ដោយសារ​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ឋ​ក្នុង​ក្រុងដាក់​ខែ​យកលុយ (​ក្នុង​មួយ​ខែ​ចាប់ពី​១៥០០​ដុល្លា ២០០០​ដុល្លារ ទៅ​៣០០០​ដុល្លារ​) ចំណែក​សមត្ថកិច្ច​ជំនាញ​នៅ​ច្រក​ទ្វារ​អូរយ៉ាដាវ​នោះ​វិញ គេ​គិត​លុយ​តាម​ចំនួន​រថយន្ត​ដោយ​ក្នុង​១​ជើង​ចំនួន​៥០​ដុល្លារ មាន​គ្រប់​ស្ថាប័ន​នៅ​ច្រកទ្វារ​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា នៅពេល​នេះ​ឈ្មួញ​ជនជាតិ​វៀតណាម​កាន់តែច្រើន បាន​ត្រូវ​គេ​ឃើញ​ចូល​មក​រក​ទិញ​ឈើ​ប្រណីត​ក្នុង​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ឈ្មួញខ្មែរ​មិន​សប្បាយចិត្ត ហើយ​ទំនងជា​បាត់បង់​ទាំង​ស្រុង​(​ឈ្មួញ​ខ្មែរ​) នៅពេល​ដ៍​ខ្លី​ខាងមុខ ។

​ការ​លួចលាក់​របស់​ឈ្មួញ​ជួញដូរ​ឈើប្រណិត​ថា​ម​រថយន្តក្រុង​ចេញពី​ក្រុង​បាន​លុង​ជនជាតិ​វៀតណាម​ឈ្មោះ ញូ​ង ដែល​ស្ថិត​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដែល​សមត្ថកិច្ច កងកម្លាំង​តាម​ដងផ្លូវ និង​រដ្ឋបាល​ព្រៃឈើ​តាំងពី​ថ្នាក់​សង្កាត់ រហូត​ដល់​ខណ្ឌ​ទទួល​សំណូក​ពី​ឈ្មោះ​ញូ​ង ដែល​កំពុង​ជួញ​ប្រណិត​ទៅ​ប្រទេស​វៀតណាម​តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្លងកាត់​ច្រកទ្វារ​អូរយ៉ាដាវ​នោះ​មិនដឹង​ជា​ឯកឧត្ត​ម ថង សាវុន ប្រធាន​គណៈ​បញ្ជាការ​ខេត្ត​បាន​ជ្រាប​ពត៌មាន​នេះ​ហើយ​ឫ​នៅ​។​

​គួរបញ្ជាក់​ថា នៅ​ពេល​ថ្មី​នេះ​មាន​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​លួច​ឆ្លងដែន​តាម​ច្រករបៀង​ភូមិ​ភិៈ មក​កាប់​ឈើក្រហម​នៅ​ចំណុច​ក្បែរ​ច្រ​របៀងនោះ ហើយ​សព្វថ្ងៃ​នេះជនជាតិ​វៀតណាម​ត​ទាំង​៥​នាក់​ដែល​លួច​កាប់​ឈើ​ខុសច្បាប់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មក​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕
​ជីវ៉ា​

2014_11_21c 2014_11_21c (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.