ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ឆ្នោត​មហាលាភ​ឡូតូ​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​សម្ពោធ​បើ​កឲ្យប្រើប្រាស់​នាពេលនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ មហាលាភ​ឡូតូ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មេសា ឆ្នាំ​២០១៧​នេះ​បាន​ធ្វើ​ពិធី​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នូវ ឆ្នោត​ថ្មី​របស់​ខ្លួន​ក្រោម​វត្តមាន​លោក ផូង វ៉ាន់​ហាច នាយ​ផ្នែក​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន​មហាលាភ​ឡូតូ នៃ​ក្រុមហ៊ុន​វី​ង ក្នុងប្រទេស​កម្ពុជា​។​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ក្រុមហ៊ុន​មហាលាភ​ឡូតូ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​អតិថិជន​និង​មហាជន​ដ៏​ច្រើន​កុះករ​ផង​ដែរ​។​

​លោក ផូង វ៉ាន់​ហាច បាន​មាន​ប្រសា​ន៍​ថា ឆ្នោត​មហាលាភ​គឺជា​ប្រព័ន្ធ​ឆ្នោត​ថ្មី​ដែល​ផ្តល់​នូវ​ភាព​សុក្រឹត​ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ឈ្នះ​ដើម្បី​មាន​ឱកាស​អាច​ផ្លាស់ប្តូរ​កំរិតជីវភាព​របស់​ពួកគាត់ ។ ហើយ​ការ​ចាប់ឆ្នោត​ជា​លើកដំបូង​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២​ខែ​ឧសភា ជាមួយ​រង្វាន់​ធំ​Jackpot​ចំនួន​3០០​លាន​រៀល​ឬ​$75,000​។​ជា​រៀងរាល់ថ្ងៃ​បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់ឆ្នោត​បន្ទាប់​ទៀត​ជាមួយនឹង​ទឹកប្រាក់​២​លាន​រៀល​ឬ​$500​បន្ថែម​។​នាយ​ផ្នែក​ប្រតិ​ប​តិ្ត​ខាងលើ​បាន​ឲ្យដឹងទៀតថា ក្រុមការងារ​របស់​លោក​បាន​ធ្វើការ​ជា​ច្រើន​ខែ​មក​ហើយ​ដោយ​ចុះ​ទៅ​ស្រាវជ្រាវ​ស្វែងយល់​ពី​មតិយោបល់​អតិថិជន​ទាំងអស់​ទូទាំង​ប្រទេស​។​

យើង​ទទួលស្គាល់ថា​ការលេង​ឆ្នោត​ពិតជា​មាន​សន្ទុះ​ខ្លាំង​ទាំង​នៅ​ទីក្រុង​ទាំង​នៅ​ទីជនបទ​វា​បាន​ទាក់ទាញ​ចំពាប់​អារម្មណ៍​អ្នកលេង​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់វណ្ណៈ ប៉ុន្តែ​យើង​បាន​រកឃើញ​ថា​ទំនុកចិត្ត​និង​តម្លាភាព​គឺជា​បញ្ហា​មួយ​ដែល​អតិថិជន​លេងឆ្នោត​ចង់បាន​នូវ​ភាពយុត្តិធម៌​បំផុត ។ ដើម្បី​ដោះស្រាយ​រាល់​កង្វល់​ទាំងនេះ​មហាលាភ​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​សុវត្ថិភាព​រាល់​ការចាប់​ឆ្នោត​ទាំងអស់​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​CTN​ជា​រៀងរាល់ថ្ងៃ​នៅវេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ជាមួយ​គណៈកម្មាធិការ​ចាប់​ឆ្នោត ហើយ​អ្នក​លេងឆ្នោត​អាច​លេង​បាន​នៅ​គ្រប់​សាខា​វី​ង​ទាំងអស់​ដែលមាន​2500​សាខា​ហើយ​ឈានទៅដល់​4800​សាខា​វី​ង​ទូទាំងប្រទេស​រួម​តែមួយ​នៅ​ចុងខែ​ឧសភា​ខាងមុខ​នេះ​ពួកយើង​នឹង​ផ្តល់​សេវាកម្ម​ជា​ច្រើន​ទៀត​ទៅ​លើ​ឆ្នោត​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ដល់​អតិថិជន​ទាំងអស់ ។​

​លោក​បាន​សង្កត់ធ្ងន់ថា ឆ្នោត​នេះ​ងាយស្រួល​លេង​ជាមួយ​តម្លៃ​ល្អប្រសើរ​ជាង​មុន ដើម្បី​ឈ្នះឆ្នោត​នេះ​អតិថិជន​គ្រាន់តែ​ចំណាយ​ត្រឹមតែ​1000​រៀល​ក្នុង​មួយ​ខ្សែ​។​អតិថិជន​មាន​ជម្រើស​ក្នុង​ការជ្រើសរើស​លេខរ​បស់​ខ្លួន​ឬ​អាច​ឲ្យ​ម៉ាសុីន​ជ្រើសរើស​ជំនួសក៏​បាន​យើង​មាន​វិធី​ច្រើន​ដើម្បី​ឈ្នះ​ឆ្នោត​និង​ឈ្នះ​មហា​សំណាង​គឺ​Jackpot​ដែល​មាន​ទឹកប្រាក់រ​ហូ​តដល់​ទៅ​75,000$​ឯណោះ​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​www.mohaleaplotto.com.kh  ឬ​ហៅ​ទៅកាន់​ការិយាល័យ ៖ 095  999  636 ៕
​រុន សារ៉េត​

 

img20170428c1 (1) img20170428c1 (2) img20170428c1 (3) img20170428c1 (4) img20170428c1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.