ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​លោក​នូវ​តារា​ហៅ​ឈុន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មិន​អន្តរាគមន៍​បទល្មើស​ព្រៃ​ឈើ​សង្ស័យ​បាន​ផល​ចំណេញ​ពី​ឈ្មួញ​ឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគីរី ៖ ប្រភព​ព័ត៌មាន​ឲ្យដឹងថា​មានមេ​ឈ្មួញ​កាប់ បំផ្លាញ​ព្រៃឈើ និង​រកស៊ី​ដឹក​ឈើ​ដឹកជញ្ជូន​ឈើ​ធំៗ​ដែល​គេ​ស្គាល់​ថា ឈ្មោះ​អាន ទូច (​ជា​ប្តី​) និង​ប្រពន្ធ​ឈ្មោះ​ហាក់​ស៊ី​ណាត បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​អូរ​ជុំ និង​ស្រុក​វ៉ើន​សៃ យ៉ាង​ផ្លូកទឹក​ផ្លូកដី​ចូល​ក្រុង​បាន​លុង​ខេត្ត​រតនគីរី​កាត់​មុខផ្ទះ​លោក​នូវ​តារា​ហៅ​ឈុន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​រាងរាល់ថ្ងៃ​ប៉ុន្តែ​លោក​នាយ​រូប​នេះ​ធ្វើ​មិនដឹង ។​

​ចំណែក​មេ​ឈ្មោះ​ហ៊ូ​វជី​វ៉ៃ​បាន​ដឹកឈើ​ចេញពី​ស្រុក​អូរ​ជុំ  និង​ស្រុក​វ៉ើន​សៃ​ស្រុកតា​វែង ស្រុក​កូន​មុំ ស្រុក​លំផាត់ យ៉ាង​គគ្រឹគគគ្រេង​តាម​ផ្លូវជាតិ​លេខ​៧៨​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​រលូន​ដោយ​ការបើក​ភ្លើងខៀប​ពី​លោក​នូវ​តា​រាហៅ​ឈុន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​។​

​ហើយ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ទាំងនោះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​មិន​មាន​ការបង្ក្រាប​ពី​សំណាក់​ឈ្មួញ រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកឈើ​ទាំងនោះ​ទេ តែ​បណ្តែតបណ្តោយ​ឱ្យ​ឈ្មួញ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ស្រេច​តែ​អំពើ​ចិត្ត ប្រហែល​ជា​អាជ្ញាធរ​ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ពួក​កាប់បំផ្លាញ​ព្រៃឈើ នឹង​ដឹកឈើ​ទាំងនោះ​ជា​មិនខានឡើយ ។​

​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យដឹងថា រហូតមកដល់​ពេលនេះ មិន​មាន​អាជ្ញាធរ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឈើ​ដែល​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​ក្នុង​ស្រុក​អូរ​ជុំ និង​ស្រុក​វ៉ើន​សៃ ហើយ​ស្រុក​នានា​មិន​មាន​អាជ្ញាធរ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អើពើ​នោះឡើយ តើ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, ឯកឧត្តម ស្នងការ​នគរបាល​ខេត្ត និង​ឧត្តម​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទៅណា​អស់ហើយ​។​

​ពាក់ព័ន្ធ​ករណី​ការដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ឈ្មួញ​ធំៗ​ខាងលើ កាល​ថ្ងៃទី​១២ ខែ​មេសា  ឆ្នាំ​២០១៧ អ្នកយក​ព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក​ផាន់ នគរបាល​សេដ្ឋកិច្ច កូនចៅ​លោក​ឈុន គាត់​ឆ្លើយថា​ជាប់រវល់ ចុះទៅ ស្រុក​អូរយ៉ាដាវ​។​ចំណែក​លោក​នូវ តារា​ហៅ​ឈុន នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ពេល​ទទួល​ទូរស័ព្ទ​សុំ​អន្តរាគមន៍​រឿង​ឡាន​ដឹកឈើ របស់​ឈ្មួញ​អាន ទូច​ដឹកឈើ ចូល​ដល់​ផ្ទះ លោក​ឆ្លើយ​ថា​គាត់​ជាប់រវល់ នៅ​ភ្នំពេញ​។ ចំណែក​លោក​ថង​សាវុន​អភិបាលខេត្ត​រតនគីរី​ទូរស័ព្ទ​មិន​ចូល​។​

​មតិ​រិះគន់​ថា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាងលើ​ពិតជា​បាន​ផលប្រយោជន៍​ច្រើន​ពី​ឈ្មោះ​អាន​ទូច​និង​ឈ្មោះ​ហ៊ូ​វជី​វ៉ៃ​ទើប​គេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​តូចតាច​ជាពិសេស​អ្នកសារព័ត៌មាន​តែម្តង ហើយ​លោក នូវ តារា ហៅ ឈុន នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ក៏​បាន​ទទួល​ប្រាក់​ពី​ឈ្មួញ​ទាំងនោះ​១​ខែៗ រាប់ពាន់​ដុល្លា​ដែរ ទើប​មិន​មាន​ការ​ទប់ស្កាត់​បន្តិច​ណា​សោះឡើយ ៕

img20170418r3-2 img20170418r3-1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.