ខេត្តរតនគិរី ៖ គោយន្តកែរឆ្នៃមួយគ្រឿង ដឹកឈើប្រភេទសុក្រម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះស្រាវជ្រាវបង្ក្រាបបាននៅថ្ងៃទី17 ខែមេសា ឆ្នាំ2017 វេលាម៉ោង21:30នាទី ស្ថិតនៅភូមិតាអង2 ឃុំតាអង ស្រុកកូនមុំ ។
ដោយសារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទទួលព័ត៌មានពីកម្លាំងសំងាត់មានគោយន្តកែច្នៃលួចដឹកឈើសុក្រមខុសច្បាប់មួយគ្រឿង ស្ថិតនៅភូមិ ឃុំខាងលើទើប ឈានដល់មានការបានចុះទៅស្រាវជ្រាវរុករកប្រទះឃើញឈើសុក្រមចំនួន17ដុំ ស្មើនឹង 3,951ម៉ែត្រគូប នៅលើគោយន្តកែច្នៃមួយគ្រឿងនោះ (ឯអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗផងដែរ) ។
បច្ចុប្បន្នវត្ថុតាងទាំងឈើនិងគោយន្តបានធ្វើកំណត់ហេតុប្រគល់អោយទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕
ផង់វិន







