ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

មេ​ឈ្មួញ​បំផ្លាញ​ឈើ ឈ្មោះ​វ៉ាន់ ចា​ន្នី ហៅ​ចែ​ច្រឹប អាង​ប្តី​ឈ្មោះ មិន ផុន មេ​ប៉ុស្តិ៍​ខ្លាធំ ចាប់ផ្តើម​ជួញ​ឈើ​ឡើងវិញ​នៅ​រតនគីរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ តាម​ភ្នាក់ងារ​រាយការណ៍​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩,០០​នាទី​យប់​ថ្ងៃទី​០៥ ខែ​មេសា​នេះ ក្បួន​រថយន្ត​ដឹក​ឈើ​របស់​ចែ​ច្រឹប ជា​ប្រភេទ​រថយន្ត​បា​កុង ចំនួន​៨​គ្រឿង​ចូល​ដឹក​ឈើ​នៅ​ចំណុច​ត្រពាំង​ច្រ​បក់ ស្ថិតក្នុង​ភូមិ​កែវ​សាន ឃុំ​សេ​ដា ស្រុក​លំផាត់ ខណ​ដែល​ឈើ​ទាំងអស់​នោះ​ត្រូវបាន​គេ​កាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា មេ​ឈ្មួញ​ឈើ​ឈ្មោះ ចែ ច្រឹប រួម​ទាំង​ក្រុម​សែស្រឡាយ​ជា​ឈ្មួញ​ឈើ​ដុស​ស្លែ​ប្រចាំ​ខេត្ត​រតនគីរី ហើយ​អ្នក​ណា​ក៏​ស្គាល់ ចែ ច្រឹប ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ម្នាក់​នេះ​ដែរ ។ ប៉ុន្តែ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ស្ទើរ​ខ្ទេចខ្ទី​ផ្លូវ​ជាតិ​របស់​ឈ្មួញ​ម្នាក់​នេះ គេ​ពុំ​ដែល​ឃើញ​អាជ្ញាធរ​ខេត្ត​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​នោះឡើយ ។ ទន្ទឹម​នោះ​គេ​ក៏​មិនដឹង​ថា គណកម្មការ​បង្ក្រាប​ល្មើស​ព្រៃឈើ​គ្រប់​ថ្នាក់​រត់ទៅជ្រក​កន្លែង​ណា​ដែរ បានជា​ស្ងាត់​ឲ្យ​ឈឹង​ដូចគ្នា​។​

​ប្រភព​រាយការណ៍​ថា មេ​ឈ្មួញ​ឈើ​ម្នាក់នេះ​កំពុង​មមាញឹក​ក្នុង​ការចេញ​ទៅ​ប្រទេស​វៀត ណា​ម ដើម្បី​ត​ភ្ជាប់​បណ្តាញ​ឈ្មួញ​និង​អាជ្ញាធរ​នៅ​ទីនោះ សម្រាប់​ការនាំចេញ​ឈើ​ចេញ ។ ចំណែក​មេការ​ដៃជើង​នៅ​ខាង​ក្នុង​ប្រទេស​បាននិងកំពុង​មមាញឹក​ក្នុង​ការ​រត់​ការ​បង់លុយ​តាម​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​ចាប់ពី​មូលដ្ឋាន​រហូត​ថ្នាក់​ខេត្ត ដើម្បី​ឲ្យជួយ​បិទបាំង​មុខជំនួញ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​យួន​ឈ្មោះ ចែ ច្រឹប នេះ ។​

​មជ្ឈដ្ឋាន​ទូទៅ​កំពុង​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ដឹង​ថា ឈ្មួញ​ឈើ​ល្បីឈ្មោះ ចែ ច្រឹប ជនជាតិ​យួន​ដែល​បាន​ផ្អាក​សកម្មភាព​មួយ​រយះ​នោះ បានចាប់ផ្តើម​រកស៊ី​បទល្មើស​ឈើ​ឡើងវិញ ក្នុង​ខេត្ត​រតនគីរី ដែល​គេ​ដឹងថា ជា​ជំនួញ​ឈើ​ខុសច្បាប់​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​មួយ​ចំនួន​រួម​ទាំង​ព្រៃឈើ​ក្នុង​តំបន់​ដែន​អភិរក្ស​ផងដែរ នាំយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​តាម​ព័ត៌មាន​ទទួល​បាន​ក្រុម​ឈ្មួញ​យួន​ម្នាក់​នេះ​បាន​រត់ការ​ចប់សព្វគ្រប់​អស់ហើយ ទាំង​នៅ​វៀត ណា​ម និង​នៅក្នុង​ខេត្ត​រតនគីរី ខណ​ដែល​សកម្មភាព​ជំនួញ​ឈើ​នឹង​ចាប់ផ្តើម​គគ្រឹគគគ្រេង​នៅ​អំឡុង​ចាប់​ពី​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុននេះ ។​
​ប៉ុន្តែ​អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ​ក្រុម​ឈ្មួញ​យួន​ឈ្មោះ ចែ ច្រឹប បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​រួម​ទាំង​នាយ​ឧត្តមសេនីយ​មួយរូប​ដាក់បញ្ចូល​ទៅក្នុង​កន្ត្រ​ក​ជំនួញ​ឈើ​ល្មើសច្បាប់​របស់​ពួកគេ ដោយ​គេ​ដើរ​អួត​ក្អេងក្អាង​ថា ពួកគេ​បាន​ត្រូវរ៉ូវ​និង​បង់លុយ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​និង​នាយ​ឧត្តមសេនីយ​រូបនោះ​រួចរាល់​អស់ហើយ ។​

​ប្រភព​ព័ត៌មាន​បាន​រាយ​ការណ៍​ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ គ្នា​នេះ មេការ​ឈ្មួញ​យួន ចែ ច្រឹប បាន​ដើរ​បាច​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខេត្ត​រតនគីរី ដើម្បី​ជា​ថ្នូរ​និង​ការ​បិទ​ភ្នែក​បិទមាត់ អាជ្ញាធរ​សមត្ថកិច្ច​មន្ត្រី​ជំនាញ ចំពោះ​ជំនួញ​ឈើ​ខុសច្បាប់​របស់​ក្រុម​គេ ខណ​ដែល​សា​ម៉ី​ខ្លួន ចែ ច្រឹប​ចេញទៅ​បាច​លុយ​នៅ​ប្រទេស​វៀតណាម ។​

​សារ​ព័ត​មាន​យើង​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ឈ្មួញ​យួន​ម្នាក់នេះ​បាន​នៅឡើយ​នោះទេ ។ ប៉ុន្តែ​មន្ត្រី​ថ្នាក់​ខេត្ត​មួយ​រួប​ទទួលស្គាល់ថា ឈ្មោះ ចែ ច្រឹប ឈ្មួញ​ឈើ​ពិតជា​មាន​ក្នុង​ខេត្ត​នេះ​មែន ហើយ​កន្លងមក​សមត្ថ​កិច្ច​បាន​ព្រមាន​ច្រើនលើក ហើយ​ឲ្យ​បញ្ឈប់​ការជួញដូរ​ឈើ​កាប់បំផ្លាញ​ឈើ​ខុសច្បាប់​ក្នុង​តំបន់​នោះ ។ យ៉ាងណាក៏ដោយ មន្ត្រី​រូប​នោះ​អះអាងថា នឹង​ចាត់​មន្ត្រី​ជំនាញ​តាមដាន​ករណីនេះ ព្រោះ​បទល្មើស​ព្រៃឈើ​កំពុង​ត្រូវបាន​ស្ថិតក្រោម​ការឃ្លាំមើល​ជា​ប្រចាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ៕

 

chrchroeb9

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.