បន្ទាយមានជ័យ ៖ ប្រភពច្បាស់ការធ្លាយចេញពីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា លោក សេម មករា នាយផ្នែកសេនាធិការនគរបាលអន្តោប្រវេសន៍ ត្រូវបានលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់ពីក្រោយ1គ្រាប់សំណាងល្អបានត្រឹមតែឆាកស្មារ រួចផុតជីវិត ពុំដឹងពីមូលហេតុពិតប្រាកដនៅឡើយ ។
ហេតុការណ៍ផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីម៉ោងជិត9 ព្រឹកថ្ងៃទី០៩ មេសា ២០១៧៧ នៅក្នុងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន ០១ សង្កាត់ និងក្រុងប៉ោយប៉ែត ។
ថ្វីត្បិតរឿងរ៉ាវខាងលើប្រភពមិនទាន់ដឹងដើមចមថា បណ្តាលមកពីអ្វី តែបើតាមលោកវរសេនីយ៍ត្រី សេម មករា នាយផ្នែកសេនាធិការនគរបាលអន្តោប្រវេសន៍ប៉ុស្តិព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា លោកត្រូវបានលោកវរៈសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិនគរបាលអន្តោប្រវេសន៍ប៉ុស្តិព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលបន្ទុកបែបបទចូលប្រទេស (Arrival) បាញ់ពីក្រោយ ១ គ្រាប់មែន កាលពីម៉ោងជាង 8 ព្រឹកថ្ងៃទី ០៧ មេសា ២០១៧ នៅក្នុងអង្គភាព ។ ប៉ុន្តែលោកថា សំណាងល្អគ្រាន់តែរបួសឆាកស្មាបន្តិចតែប៉ុណ្ណោះ ។
លោកនាយផ្នែកសេនាធិការរូបនេះប្រាប់ថា ដើមចមនៃរឿងគឺមានមន្ត្រីក្រោមឱវាទមានកំហុសតិចតួច លោកហៅអប់រំ ដឹងអី លោកឈានពិសិដ្ឋ ដើរមកពីក្រោយបាញ់លោកតែម្តង ។ ទំនងជាខឹងថាលោកអប់រំ ប៉ះមនុស្សរបស់គេ ។ លោក សេម មករា ប្រាប់ថា លោកនឹងដាក់បណ្តឹងទៅថ្នាក់ដឹកនាំ ដើម្បី ទាមទាររកយុត្តិធម៌ ។
ករណីរងការចោទប្រកាន់ខាងលើលោកវរសេនីយ៍ឈានពិសិដ្ឋមិនអាចទាក់ទងសុំការបំភ្លឺបានទេដោយទូរស័ព្ទរបស់លោកចុចមិនចូលជាច្រើនដង ខណៈប្រភពពីសមត្ថកិច្ចនិយាយថា ក្រោយកើតមានបញ្ហា ជនបង្កររូបនេះបានចេញពីកម្ពុជាទៅប្រទេសថៃ មិនទាន់វិលត្រឡប់នៅឡើយទេ គិតត្រឹមព្រលប់ថ្ងៃដដែលនេះ ។
ជុំវិញបញ្ហាខាងលើ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិនគរបាលអន្តោប្រវេសន៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃដដែលនេះ ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិនគរបាលអន្តោប្រវេសន៍រូបនេះ កន្លងមកធ្លាប់បានសង្គមហ្វេសប៊ុករិៈគន់ឥតសំចៃថា លោកធ្វើពុធជាសន្លប់ ក្នុងករណីលោកចោទប្រកាន់ប្រធានសមាគមន៍ពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា CEIRA គឺលោក ឌិន ពុទ្ធី បើករថយន្តបុកបណ្តាលឲ្យសន្លប់លើស្ពានមិត្តភាពកម្ពុជាថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក ៕




