ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

បុរស​ម្នាក់​ដោយ​ភ្លើងប្រច័​ន្ទយក​ខ្សែចង​កាំបិតឆូត​ខ្លួន​ដំបង​វាយ​កណ្តៀវ​កាប់​ជើង​ប្រពន្ធ​យ៉ាង​ឃោរឃៅ​

បុរស​ម្នាក់​ដោយ​ភ្លើងប្រច័​ន្ទយក​ខ្សែចង​កាំបិតឆូត​ខ្លួន​ដំបង​វាយ​កណ្តៀវ​កាប់​ជើង​ប្រពន្ធ​យ៉ាង​ឃោរឃៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ បុរស​ម្នាក់​ដោយ​ភ្លើង​ប្រច័ន្ទ ទៅតាម​ប្រពន្ធ​ដល់​កន្លែ​ធ្វើការ នៅ​រោងចក្រ​ភ្នំពេញ នាំ​មក​បាត់ដំបង យក​ខ្សែ​គោ ខ្សែភ្លើង ដំបង កាំបិត កណ្តៀ​វ ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ទៅ​លើ​នាង​អស់​រយៈពេល ៤ ថ្ងៃ​មក​ហើយ ដើម្បី​សួរ​រក​ប្រុស​ថ្មី តាំងពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចំណុច​ចំការ​ដំឡូង (​ពឺត​) ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​ស្ត្រី​រងគ្រោះ​ប្រើ​លិច​លួង​ប្តី​អោយ​ជូន​ទៅ​មណ្ឌល​សុខភាព​ចែង​មានជ័យ រួច​រត់​ចូល​ប៉ុស្តិ៍​រដ្ឋបាល​ចែង​មានជ័យ ប្តឹង​ឃាត់​ប្តី​ចិត្ត​ឃោរឃៅ​នេះ កាល​ម៉ោង​១៧​និង​១៥​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ភូមិធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​ហេតុការណ៍​វាយ​ធ្វើបាប​មាន​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មក​ហើយ តាំងពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចំណុច​ចំការ​ដំឡូង​(​ពឺត​) ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​លោក ប៊ុត សំបូរ អធិការ​ស្រុក​បាណន់ បានអោយដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ វុន ស៊ីថា អាយុ ២៥ ឆ្នាំ ស្នាម​ឆូត​កាំបិត​ត្រង់​ដៃស្តាំ​និង​ក ស្នាម​មុត​កណ្តៀវ​ក្រោម​ក្បាលជង្គង់ សងខាង​និង​របួស​ពេញ​ខ្លួន ជនរងគ្រោះ​ជា​កម្មករ​អេលិកត្រូនិក​នៅ​ភ្នំពេញ ។​

​ចំណែក​ជនសង្ស័យ​ជា​ប្តី​មាន​ឈ្មោះ​ឌឿ​ន​វ៉ាន់​អាយុ ៣១ ឆ្នាំ ទាំង ២ នាក់​បាន​រៀបការ ៧ ឆ្នាំ កន្លងមក និង​មាន​កូនស្រី​ម្នាក់​អាយុ ៧ ឆ្នាំ រស់​ភូមិធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ វត្ថុតាង​មាន​ខ្សែ​គោ ១ ខ្សែ ខ្សែភ្លើង ១ ខ្សែ ដំបង​ចំនួន ២ កណ្តៀ​វ និង​កូនកាំបិត ១ និង​កាំបិត​វែង ១ ។​

​ស្ត្រី​រងគ្រោះ​បាន​អោយដឹងថា ប្តី​បាន​ទៅ​តាម​ខ្លួន​នៅ​ភ្នំពេញ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ កាល​ដើម​ខែ​វិច្ឆិកា ពេល​មកដល់​ផ្ទះ​បាន​វាយ​ធ្វើបាប​ចោទថា មាន​ប្រុស​ឈ្មោល ។ នៅ​ថ្ងៃ​១៦ និង​១៧ បាន​វាយ​ធ្វើបាប​នៅល់ផ្ទះ លុះ​ថ្ងៃទី​១៨ បាន​ដឹក​ខ្លួន​តាម​ម៉ូតូ​នាំ​ទៅ​ចំការ​ម្រេច យក​ខ្សែ​គោ​ចងស្លាបសេក នៅ​និង​ដើមឈើ យក​ដំបង​វាយ​ធ្វើបាប ។ នៅ​ថ្ងៃ​ទី​១៩​ប្តី​រូប​នេះ បាន​ដឹក​ខ្លួន​តាម​ម៉ូតូ​ទៅ​ចំការ​ដំឡូង​អ្នកភូមិ យក​ខ្សែភ្លើង​ចង​និង​កាំបិត​ឆូត​ខ្លួន​ក​និង​មុខ ថែមទាំង​យក​កណ្តៀវ​វាយ​ជើង​ទាំងសងខាង​ទៀត​     ដោយ​ទ្រាំ​ការឈឺចាប់​នេះ ខ្លួន​បាន​ប្រើល្បិច​លួងលោ​មប្តី អោយ​ជូន​ទៅ​មណ្ឌល​សុខភាព​ឃុំ​ចែង​មានជ័យ រួច​រត់​គេច​ចូល​ទៅ​ប៉ុស្តិ៍​នគរបាល​ចែង​មានជ័យ ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ឃាត់​តែម្តង ។​

​ឈ្មោះ ឌឿ​ន វ៉ាន់ បុរស​សង្ស័យ​បាន​សារភាពថា ប្រពន្ធ​បាន​កុហក អោយទៅ​ទទួល​នាង នៅ​ក្រុង​បាត់ដំបង កាល​ថ្ងៃទី​១ វិច្ឆិកា ២០១៤ ពេល​ត្រឡប់​មកពី​ភ្នំពេញ​វិញ ពេល​ខ្លួន​ទៅ​ដល់​ក្រុង​បាត់ដំបង ប្រពន្ធ​បិទ ទូរស័ព្ទ ខ្លួន​បាន​ទៅ​ដល់​ភ្នំពេញ   ។ អ្នកជិតខាង​បាន​និយាយថា ខ្លួន​អា​វែក ប្រពន្ធ​ហ៊ឺហា ចូល​បា​ឌី​ស​ស្គូ​រាល់ថ្ងៃ ក្រោយមក​ខ្លួន​ក៏​នាំ​ប្រពន្ធ​មក​ផ្ទះ ហើយ​សាកសួរ​នាង​រឿង​មាន​ប្រុស​ឈ្មោល​ច្រើនដង នាង​និយាយ​ឡេបឡប់​ម្តងថា មាន​ម្តងថា​មិនមាន ប៉ុន្តែ​ពេល​ទូរស័ព្ទ មនុស្ស​ប្រុស​ទូរស័ព្ទ​ចូល​នាង​មិន​ហ៊ាន​លើក​និយាយ ទើប​ខ្លួន​ខឹង​កាន់តែខ្លាំង ទើប​សម្រេចចិត្ត​ធ្វើ​ទារុណកម្ម​នាង គឺ​ចង់អោយ​នាង​ឆ្លើយ តើ​មាន​ប្រុស​ឈ្មោល​មែន​ឬ​អត់ ។​

​លោក ប៊ុត សំបូរ បានបញ្ជាក់​ថា បុរស​សង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

2014_11_21e 2014_11_21e (4) 2014_11_21e (5)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.