ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

បូកសរុប​ការងារ​ត្រីមាស​ទី​១​និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៧​នេះ ស្នងការ​នគរបាល​ខេត្ត​កែប បាន​ធ្វើ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១​និង​ផ្សព្វផ្សាយ​ទិសដៅ​កា​ងារ​ឆ្នាំ​២០១៧​របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​។​ពិធី​នេះ​បាន​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក្រោម​វត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ ថោង លីម អគ្គស្ន​វ​ការរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  ឯកឧត្តម កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប អម​ដោយ​អស់លោក​ជា​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​កងកំលាំង​នៃ​អង្គភាព​នគរបាល​ជាតិ​ជាច្រើនរូប ក្នុងនោះ​ក៏​មាន​វត្តមាន​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ព្រមទាំង​អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគ​របស​ល​ខេត្ត​កែប បាន​ស្រង់​របាយការណ៍​សំខាន់ៗ​ថា បច្ចុប្បន្ន​ដោយ​ផ្អែក​លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​បន្ត​ចាត់តាំង​ក្រុមចំរុះ នគរបាល​ខេត្ត​ចំនួន​៥​ក្រុម​ស្មើ​២៨​នាក់​ចុះ​ប្រចាំការ​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​។​ក្នុងនោះ​ក៏​បាន​ចាត់តាំង​នគរបាល ខេត្ត ក្រុង ស្រុក ប៉ុស្តិ​រដ្ឋបាល​ចល័ត​ល្បាត​ការពារ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ទាំង​ថ្ងៃ និង​យប់​ចំនួន​២៣៥៥​គោលដៅ ស្មើនឹង​៣៩៧៥​លើក ប្រើប្រាស់​កំលាំង​ចំនួន​១៣១២២​នាក់ និង​មធ្យោបាយ​មួយចំនួន​ក្នុងនោះ​ក៏​បាន​បំផុស​ក្រុម​ប្រជា​ការពារ​ឲ្យ​ដំណើរការ​ប្រមាណ​៨៥%​លើ​ចំនួន​រួម​៤១៣​ក្រុម​យាម​ដែល​មាន​សមាជិក​ចំនួន​៣៨៩៩​នាក់ ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ចាប់ពី​ថ្នាក់ក្រុង ស្រុក រហូត​ដល់​ឃុំ សង្កាត់ ដើម្បី​រៀបចំ​ក្រុម​ប្រជា​ការពារ​និង​ផ្សព្វផ្សាយ ធ្វើ​វេទិការ​សាធារណៈ​ស្តីពី​គោលនយោបាយ​«​ភូមិ ឃុំ​មាន​សុវត្ថិភាព​»​ចំនួន​៩២​លើក ។​

​ក្រៅពីនោះ ក៏​បាន​ជម្រុញ​ការចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ខេត្ត​បាន​ចំនួន​២៣០៨៤​នាក់ ។​ដោយ​ផ្អែក​លើ​គោលការណ៍​សំខាន់ កំលាំង​ខិតខំ​រិត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ការត្រួតពិនិត្យ​ដើមទី ត្រួតពិនិត្យ​ល្បឿន បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍ អប់រំ​ឲ្យ​យល់ដឹង​និង​ចូលរួម​គោរព​ប្រតិ​ប​តិ្តច្បាប់ ។ ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​គ្រប់​គោលដៅ​ទេសចរណ៍​ក្នុង​ឃុំ សង្កាត់​ទាំងអស់​និង​កោះទន្សាយ កែប្រែ​ឥរិយាបទ​នគរបាល​ចរាចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ ។ ក្នុងនោះ អង្គភាព​ក៏​បាន​ត្រៀមកំលាំង​ជាស្រេច​ដើម្បី​អន្តរាគមន៍​គ្រប់​ករណី​ចាំបាច់​សម្រាប់​សង្គ្រោះ​ប្រជាជន​នៅពេល​មាន​គ្រោះ​ធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម កែ​ន សត្ថា ក៏​បាន​គូសបញ្ជាក់​នូវ​ការខិតខំ​របស់​កំលាំង​នៃ​អង្គភាព​នគរបាល​ខេត្ត​កែប ដែល​កន្លងមក​បាន​ពុះពារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បាន​ល្អប្រសើរ ហើយ​ក៏​ធ្វើឲ្យ​តំបន់​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល​ប្រកបដោយ​ស្ថិរភាព និង​គ្មាន​បទល្មើស​កើត​ឡើង​ព្រមទាំង​បាន​បង្កា ទប់ស្កាត់ បាន​ទាន់ពេលវេលា​រាល់​ករណី​ផ្សេងៗ សំដៅ​លើកកម្ពស់ ការអនុវត្ត​ភូមិ ឃុំ «​មាន​សុវត្ថិភាព​»​ដែល​ចាត់ទុក​ជា​គ្រឹះ​ដ៏​សំខាន់​តាម​តំបន់​ទូទាំង​ខេត្ត​របស់​យើង ក្នុង​ការទប់ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​នោះ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ ថោង លីម បាន​វាយតម្លៃ​ថា ក្នុង​ត្រីមាស​ទី​១​នេះ​អង្គភាព​នគរបាល​ខេត្ត​កែប ពិតជា​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ចការងារ ដែល​កំពុង​មាន​ការកោតសរសើ​រ​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ផងដែរ​។​ជ​ស​មួយ​នេះ លោក​ក៏​សូម​លើក​នូវ​គោលការណ៍​និង​ទិសដៅ​សំខាន់ៗ​មួយចំនួន​សម្រាប់​ក្រើនរំឭក​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ស្នងការដ្ឋាន​ខេត្ត​កែប​ទាំងមូល​សូម​មាន​ការ​ប្រុងប្រយត្ន​ខ្ពស់ ក្នុង​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន ព្រោះ​បច្ចុប្បន្ន ក្រុម​អ្នក​ទេសចរណ៍​ដែល​មួយ​ផ្នែក​ជា​ជនបរទេស​មក​ពី​គ្រប់​បណ្តា​ប្រទេស​ន​សនា គាប់​ជួន​សភាពការណ៍​ឆ្នាំ​២០១៦​ក៏​មាន​អំពើ​ភេ​វ​កម្ម​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​នានា ដោយសារ​ក្រុម​ជ្រុលនិយម ISIS​នោះ​ពិតជា​ធ្វើឲ្យ​ពិភពលោក​មាន​ភាពវឹកវ​រផង​ដែរ ហើយ​យើង​មិនដឹង​ថា​ក្រុម​នេះ​អាច​ជ្រៀតជ្រែក​ចូល​ដល់​ប្រទេស​ណាមួយ​ឲ្យ​ប្រាកដ​ឡើយ ដូច្ន​រះ​គួរតែ​យើង​ប្រុង​ប្រ​យត្ន​ឲ្យបាន​ខ្ពស់បំផុត ម្យ៉ាង​ទៀត​យើង​ត្រូវ​ប្រយត្ន​ការធ្វើបដិវត្តន៍​ពណ៌ សំដៅលើ​សមត្ថកិច្ច​គឺ​នគរបាល​ជាតិ​តែម្តង​។​លោក​បាន​បញ្ជាក់ទៀតថា ការ​កំណើន​ទេសចរណ៍​មិន​សំដៅ​តែ​លើ​ខេត្ត​កែប​នេះ​ទេ ហើយ​លោក​ក៏​ឯកភាព​ទាំ​ស្រុង​នូវ​ការខិតខំ​យកចិត្តទុកដាក់ អនុវត្តន៍​ការងារ​ត្រីមាស​ទី​១​បាន​ទទួល​សមិទ្ធផល​ដ៏​គាប់​ប្រសើរ​ដោយ​សង្ឃឹមថា ទិសដៅ​អនុវត្ត​ក្នុង​ត្រីមាស​បន្ត​ខាង​មុខ​នឹង​មាន​ភាព​លេចធ្លោ​ជាងនេះទៅទៀត​។​

​ក្នុងនោះដែរ គណៈអធិបតី​ក៏​បាន​បំពាក់​ឋានន្ត​រស​កិ្ត ផ្ទេរ​ភាកិ​ច្ច​និង​ជូន​ប័ណ្ណសរសើរ​ដល់​នគរបាល​និង​មន្ត្រីរាជការ​មាន​ស្នាដៃ​ក្នុង​កិច្ច​ការងារ​កន្លងមក ៕
​ណា​រិទ្ធ​

 

kep1-(1) kep1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.