នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រារព្ធកម្មវិធីកិច្ចប្រជុំ បូកសរុបការងារត្រីមាសទី០១ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន និងសមាជិក សមាជិកា ចូលរួមសរុបចំនួន ១៥០នាក់ (ស្រីចំនួន ០៩នាក់) ។
ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង មានចំនួន ០៩នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ៦៣នាក់ មានដូចខាងក្រោម:
– ថ្នាក់វរសេនីយ៍ឯក : ០១នាក់
– ថ្នាក់វរសេនីយ៍ទោ : ០៦នាក់
– ថ្នាក់វរសេនីយ៍ត្រី : ០២នាក់
– ថ្នាក់អនុសេនីយ៍ឯក : ០៨នាក់
– អនុសេនីយ៍ទោ : ២៦នាក់
– អនុសេនីយ៍ត្រី. : ០៦នាក់
– ព្រិន្ទបាលឯក: ១៣នាក់
– ព្រឹន្ទបាលទោ : ០១នាក់
ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលរងខេត្តប៉ៃលិន បានមានមតិ និងប្រសាសន៍មួយចំនួនដូចជា ត្រូវពង្រឹង និងរក្សាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ, កងកម្លាំងនគរបាលត្រូវអនុវត្តន៍តួនាទី ភារៈកិច្ចអោយបានល្អ និងចេះសាមគ្គីគ្នា និងថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ក្នុងកិច្ចការការអប់រំរៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈពង្រឹងសមត្ថភាពបន្ថែម ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានមានមតិនិងប្រសាសន៍ណែនាំមួយចំនួនដូចខាងក្រោម:
– ឯកភាពទៅនឹងរបាយការណ៍ដែលបានដាក់ជូន
– ត្រូវពង្រឹង និងអនុវត្តន៍អោយបាននូវកិច្ចការពារសន្តិសុខ សុវត្ថិភាព កំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត នាពេលខាងមុខនេះអោយបានល្អ
– ត្រូវអនុវត្តន៍ និងទប់ស្កាត់អោយបាននូវយុទ្ធសាស្ត្រទាំង ០៥ ដែលរដ្ឋាភិបាលដាក់ជូន
– ត្រូវរួមគ្នាពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយអោយបានល្អគ្រប់ពេលវេលា
– រួមគ្នាទប់ស្កាត់បទល្មើសឧក្រិដ្ឋ និងបំបាត់កង់ត្រូលជជុះ
– ពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន
– កងកម្លាំងនគរបាលទាំងអស់ត្រូវអនុវត្តន៍តួនាទី ភារៈកិច្ចអោយបានល្អ និងចេះសាមគ្គីភាពគ្នាផ្ទៃក្នុង និងរវាងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ
– កងកម្លាំងត្រូវចេះពង្រីកសមត្ថភាព ចំណេះដឹងរបស់ខ្លួនអោយបានច្រើន ៕
ដោយ លោក ហុក វិបុល ឡាយហ្វេសប៊ុក







