ខេត្តរតនគីរី៖ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរីឲ្យរឹតបន្តឹងចាប់ រណាយន្ដកំពង់តែប្រើប្រាស់ខុសច្បាប់ ខណៈ បើកកិច្ចប្រជុំអនុវត្តន៍ការងារផែនការណ៏ ក្នុងឆ្នាំ២០១៦.២០១៧ និងរៀបចំសណ្តាប់ធ្នាប់ នាពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយមានការអញ្ជើញចូលរួមពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យការអនុវត្តន៍ សកម្មភាពការងារ របស់គណៈបញ្ជាការឯកភាពខេត្ត សេចក្តីណែនាំលេខ០០៥ ស.ណ.ន របស់រដ្ឋបាលខេត្ត ស្តីពីការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ និងសេចក្តីណែនាំលេខ៣០៧ របស់ក្រសួងបរិស្ថានស្តីពីការអនុវត្តវិធានការដកហូតរណាយន្តគ្មានច្បាប់អនុញ្ញាត បច្ចុប្បន្ន រណាយន្ដកំពង់តែប្រើប្រាសខុសច្បាប់ យ៉ាងអនាធិបតេយ្យ នឹងដាកបទបញ្ជាឲ្យកម្លាំងជំនាញពាក់ពន្ធ័ចុះធ្វើដកហូត ៕





