ខេត្ត ក្រចេះ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តក្រចេះ បានស្រាវជ្រាវ ចាប់បុរសម្នាក់សង្ស័យជាឃាតករបុរសម្នាក់សម្លាប់ស្ត្រីមេម៉ាយ ឃុំអូរគ្រៀង ស្រុកសំបូរបញ្ជូនទីតុលាកានារសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០១៧ចាត់ការតាមនិតិវិធី។
បុរសសង្ស័យត្រូវសមត្ថកិច្ចនគរបាលចាប់បាន នៅថ្ងៃទី១ខែមេសា ២០១៧នៅក្រុងបាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រីរងគ្រោះស្លាប់ មានឈ្មោះ អេង ម៉េងជាអាយុ៤៣ឆ្នាំ
រស់នៅ ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។ ជនរងគ្រោះត្រូវជនមិនស្គាល់មុខវាយ និងចាក់ដោយវត្ថស្រួចរឹង(កាំបិត)កាលពីរចុងខែ កុម្ភ:ឆ្នាំ២០១៧ រួចអូសសាកសពទៅលាក់ក្នុងបន្ទប់ទឹក ។ រីឯជនសង្ស័យពេលនោះគេចខ្លួនបាត់។
ក្រោយពីធ្វើកោសល្យវិច័យសព សមត្ថកិច្ចកំណត់មុខសញ្ញាហើយសុំគោលការណ៍ថ្នាក់លើសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងរហូតឈានដល់ការឃាត់ខ្លួនបុរសសង្ស័យម្នាក់មានឈ្មោះ (កាន់ វណ្ណ:) ហៅណាក់អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ការសម្លាប់ស្រី្ត ខាងលើព្រោះតែរឿងគំនុំ ៕




