ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យអគ្គលេខាធិការសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន និងនាយកប្រតិបត្តិសាកលវិទ្យាល័យ Bodhisastra ចូលជួបសម្តែងការគួរសម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Prasit Sangrungrueng អគ្គលេខាធិការសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន (UMA) និងលោកបណ្ឌិត Sak Prasandee នាយកប្រតិបត្តិសាកលវិទ្យាល័យ Bodhisastra ចូលជួបសម្តែងការគួរសម និងចូលរួមអបអរ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលនឹងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍។



