ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មហាវិថី​សម្ដេច​តេជោ (​ហៅ​ផ្លូវ​៦០​ម៉ែត្រ​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អ​ធីបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ “​មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន​” ហៅ​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​ផ្លូវធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ នៅ ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៧  ។ មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ មាន​ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​មាន​ចិញ្ចើមផ្លូវ ១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ​។ មហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក និង​បឹងទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែកកំពឹស ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី ខែ មីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ដែល​ចំណាយ​ប្រាក់  ៧៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​នេះ​។
​ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការសម្រួល និង​កាត់បន្ថយ​ការកក់ស្ទះ​ចរាច​រណ៍​នៅ​តំបន់​ចាក់អង្រែលើ ចាក់អង្រែ​ក្រោម ក៏​ដូចជា​ក្នុង​ក្រុង​តាខ្មៅ​ផងដែរ ហើយ​អ្នក​រាជធានី​ភ្នំពេញ​ក៏​អាច​ធ្វើ​ដំណើរ​កាត់​មហាវិថី​នេះ​ឆ្ពោះទៅ​ផ្លូវ​ចំការ​ដូង ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ បាន​ដោយ​ងាយស្រួល​ទៀតផង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា​ក្នុង​ឆ្នាំ ១៩៧៩ ក្នុង​ខែ​មេសា​នេះ គឺ​រាជធានី​ភ្នំពេញ​ពី​មុន​មិន​មាន​ការរីកចម្រើន​ដូច​សព្វ​ទេ ព្រោះ​ទីក្រុង​ភ្នំពេញ​ពេលនោះ​បាន​ប្រែក្លាយ​ទៅ​ជា​ទី​ក្នុង​ខ្មោច​ទៅហើយ​។ ប៉ុន្តែ​ពេល​នេះ គឺ​រាជធានី​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​។ សព​ញ​វ​ថ្ងៃនេះ​ទីក្រុង​ភ្នំពេញ​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន​ហើយ​នៅ​ពេល​ខាង​មុខ​យើង​នឹង​មាន​អាគារ​កំពស់ ១២៥ ជាន់ (​កំពស់​៥២០​ម៉ែត្រ​) ដែល​ខ្ពស់​ជាងគេ​នៅ​អាស៊ី​។ ទីក្រុង​ភ្នំពេញ កាលពីមុន​មាន​ផ្ទៃ​ដី​ត្រឹមតែ ៣០០ គីឡូម៉ែត្រ​ការ៉េ តែប៉ុណ្ណោះ តែ​ពេល​នេះ​បាន​ពង្រីក​ផ្ទៃដី​ដល់ ៧០០ គីឡូម៉ែត្រ​ការ៉េ​។​

​សម្តេច​តេជោ ក៏បាន​ផ្តល់​អនុសាសន៍​ដើម្បី​ប្រើប្រាស់​មហាវិថី​នេះ​សម្រាប់​ចុះចត​យន្តហោះ នៅពេល​មាន​គ្រាអាសន្ន​ណាមួយ​កើតឡើង​។ សន្តិភាព​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​។

​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំងប្ដាប់អាវុធ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាពដ​ល់​ប្រជាពលរដ្ឋ​អោយបាន​ល្អ រួម​ទាំង​នៅ​តាម​ន់​តំបន់​រមណីយដ្ឋាន​ផ្សេងៗ​ជាដើម​។

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្តឈ្នូល​ទាំងអ់ស់ សូម​កុំ​តម្លើ​ថ្លៃ​សេវា​ដឹកជ​ញ្ញូ​ន​ខ្លាំមងពេក​នៅ​ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។ ទន្ទឹមនឹងនេះ បងប្អូន​អាជីវករ​ជាពិសេស​នៅ​តាម​រមណីយដ្ឋា​នានា​សូម​កុំ​តម្លើងថ្លៃ​ម្ហូបអាហារ​ជ្រុល​ខ្លាំងពេក​។ យើង​ចំណេញ​តិច​តែ​លក់​បាន​ច្រើន ហើយ​ភ្ញៀវ​ត្រឡប់​មក​វិញ​នោះ​ទើប​ល្អ​។ កុំ​កោរ​គេ កុំអោយ​គេ​មក​តែម្តង ហើយ​បាត់​។ យើង​មាន​ផ្លូវធំ​មែន តែ​សូម​ប្រជា​ពល​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ទីកន្លែង​។
​សូម​កុំ​លេង​ល្បែង​ណា​ដែល​មិន​សមរម្យ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដូចជា គប់​ជះ​ទឹក ប៉ាត​ម្ស៉ៅ​ជាដើម​។ សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​អគ្គីភ័យ​ដែល​អាច​មាន​ការឆាបឆេះ​ដោយ​យ​ក្យ​ថា​ហេតុ​ក្នុងពេល​បុណ្យចូលឆ្នាំថ្មី​។​

​មុន​នឹង​បញ្ចប់​សម្តេច​តេជោ​បាន​អញ្ជើញ​បំពាក់​មេដាយ​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការអភិវឌ្ឍន៍​។ ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន សូម​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​បាន​សប្បាយ​រីករាយ​នៅក្នុង​ក្រុម​គ្រួសារ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕

 

FB_IMG_1491193794104

FB_IMG_1491193785638

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.