ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏សំខាន់សម្រាប់គាំពារ ដល់សុខុមាលភាពប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ទំនើបលើកដំបូងលើដីជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ មានប្រទេសជាច្រើនខ្វះខាតអុកស៊ីហ្សែន តែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន ក្នុងខេត្ត និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងឆ្លើយតបកាន់តែប្រសើរសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការកសាងខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងសាងសង់សមិទ្ធផលនានានៅក្នុងខេត្តនេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។ សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ទទួលបានការយកចិត្តទុកដាក់ដោយផ្ទាល់ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា គឺសម្តេចមិនអាចចេញក្រៅប្រទេសបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈវត្តមានមន្ទីរពេទ្យទាំងនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលស្គាល់ថាកម្ពុជាខ្វះខាតនូវបរិក្ខារទំនើបសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមិនច្រើននោះទេ ដែលជឿថាកម្ពុជាអាចយកឈ្នះលើជំងឺកូវីដ១៩ ព្រោះថាវិស័យសុខាភិបាលកម្ពុជានៅទុនខ្សោយ តែទីបំផុតកម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានលើក្នុងចំណោមប្រទេសនានាលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនស្វិតដៃជើងនេះ រាល់ពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងកម្ពុជា សម្តេចតែងស្នើដល់ប្រទេសទាំងនោះ ផ្តល់ឱកាសឱ្យកុមារកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលកម្ពុជាបានជួបការលំបាកវេទនាយ៉ាងខ្លាំង ក្នុងការដឹកអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងដោះស្រាយនូវតម្រូវការរបស់ជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនធ្លាប់មកកាន់ប្រទេសកម្ពុជា នៅពេលគេចូលមកកម្ពុជា ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍន៍សង្គមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្នអាយុសង្ឃឹមរស់ មានរហូតដល់ជាង ៧០ឆ្នាំ។ ក្តីសង្ឃឹមនេះ ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើនជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកជំងឺទាំងអស់ ត្រូវការការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

* សម្តេចតេជោ បានថ្លែងថា ការបំបែកខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម ឆ្នាំ២០១៣ គឺបានដោះស្រាយបញ្ហាជាច្រើន មិនមែនគ្រាន់តែបញ្ហាសុខាភិបាលមួយមុខ រួមទាំងបញ្ហារដ្ឋបាល និងតុលាការផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្តីក្តាំនៅតុលាការខាតបង់ច្រើនណាស់។ ដូច្នេះកុំទាស់ទែងគ្នា ហើយឡើងតុលាការ ប្រឹងប្រែងដោះស្រាយបញ្ហាជាមួយគ្នាទៅ។

* សម្តេចតេជោ ហ៊ុន សែន ជម្រាបឯកអគ្គរដ្ឋទូតចិនថា ខេត្តត្បូងឃ្មុំ ជាទឹកដីស្លាក់ស្នាមអនុស្សាវរីយ៍ដ៏ជូរចត់ក្នុងអតីតកាលរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ជំទាស់ចំពោះការនិយាយលេងសើចថា «មិនកើតកូវីដមិនទាន់សម័យ» ព្រោះថាមិនដឹងថ្ងៃក្រោយមេរោគនេះនឹងបង្កការលំបាកយ៉ាងណា ទោះបីពេលនេះមិនបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពសាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ចក៏មិនអាចដំណើរការបានដែរ។

* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់វ៉ាក់សាំងជូនដល់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាអត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំងដែលហួសសុពលភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់មុន ត្រូវប្រឹងប្រែងកសាងសមិទ្ធផលដល់អ្នកជំនាន់ក្រោយ ហើយត្រូវធ្វើបែបនេះជាបន្តបន្ទាប់ តែមិនត្រូវឱ្យមានសង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហប្រធានជាមួយ UN លើបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញមានការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុទ្ធអ៊ុយក្រែននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំងទៅចាក់នៅលើភ្លើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរកំពុងចាប់អារម្មណ៍នឹងសម្តីប្រធានាធិបតីអ៊ុយក្រែន ដែលលើកឡើងថា «សន្តិភាព» មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ចំពោះប្រទេសរបស់លោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ត្រូវក្តាប់ឱ្យមាំ ដើម្បីឱ្យកម្ពុជាបន្តដំណើរទៅមុខ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃដដែល, សូមថ្លែងអំណរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.