ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ប្រកាសបញ្ជាលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៩០៨នាក់ថែមទៀត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

ប្រកាសបញ្ជាលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៩០៨នាក់ថែមទៀត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាលបានប្រកាសបញ្ជាលសមាជិកថ្មីរបស់ខ្លួនចំនួន៩០៨នាក់ ដែលមកពីឃុំកំពង់ចម្លង, ឃុំកំពង់បាក់ដាវ, ឃុំស៊ីធរ, ឃុំរការជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ជឿជាក់។

ការប្រកាសបញ្ជូនសមាជិកថ្មីខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ក្រោមការទទួលស្វាគមន៍ពីលោក កៅ ថាច ប្រធានក្រុមយុវជនបង្គោលគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក កៅ ថាច បានគូសរំលេចនូវចំណុចសំខាន់មួយចំនួន ដោយលោកបានលើកយកកត្តាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ ដោយធ្វើការឆ្លុះបញ្ចាំង និងប្រៀបធៀបនូវសម័យកាលនីមួយៗ ដែលប្រទេសកម្ពុជាបានហែលឆ្លងកាត់រួចមកហើយ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

លោកបានពន្យល់អំពីផលវិបាកនៃភ្លើងសង្គ្រាម និងអសន្តិសុខមកបកស្រាយជូនដល់យុវជនឱ្យចេះពិចារណា និងថ្លឹងថ្លែង ពន្យល់អំពីពាក្យអរគុណសន្តិភាព និងលើកទឹកចិត្តឱ្យយុវជនស្រឡាញ់សន្តិភាព ឱ្យតម្លៃសន្តិភាព និងបន្តចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ លោកបានលើកយកឧទាហរណ៍ជាក់ស្តែងអំពីសង្គ្រាម និងមូលហេតុនៃសង្គ្រាមដែលកំពុងកើតមាននៅប្រទេសអ៊ុយក្រែនជម្រាបជូនដល់យុវជនផងដែរ។ លោកប្រធានបានលើកយកសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសប្រាប់ពិភពលោកថា «នៅពេលនេះ សន្តិភាពមានតម្លៃជាងរឿងអ្វីៗទាំងអស់សម្រាប់អ៊ុយក្រែន» ដើម្បីពន្យល់ដល់យុវជនដោយធ្វើការឆ្លុះបញ្ជាំងលើទិដ្ឋភាពជាក់ស្តែង ដែលប្រទេសកម្ពុជាបានឆ្លងកាត់រួចមកហើយក្នុងសម័យសង្គ្រាម។

លោក កៅ ថាច បានលើកយកគោលនយោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា មកពន្យល់បំពេញបន្ថែមដើម្បីទុកជាចំណេះដឹងជូនដល់យុវជន។

៥៖ លើកយកនូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ជម្រាបជូនដល់យុវជន ជាពិសេសកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាន និងដុសជំរុញជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ លោកបានលើកទឹកចិត្ត និងជំរុញឱ្យយុវជនស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើយ៉ាងណាត្រូវចូលរួមប្រកាន់ខ្ជាប់នូវអត្តសញ្ញាណ និងឧត្តមគតិរបស់គណបក្ស គឺធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងការអភិវឌ្ឍសង្គម។ លោកប្រធានបានបន្ថែមទៀតថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស» និង «យុវជនម្នាក់ ដាំដើមឈើឱ្យបានមួយដើម»។

លោក កៅ ថាច បានផ្តាំផ្ញើដល់យុវជននូវកិច្ចការមួយចំនួន រួមមាន ត្រូវបន្តចូលរួមថែរក្សាបរិស្ថាន និងធ្វើអនាម័យក្នុងភូមិឃុំឱ្យបានស្អាត និងចូលរួមអនុវត្តការដាំដើមឈើដើម្បីឱ្យភូមិឃុំមានភាពបៃតង និងរក្សាអណាម័យ និងគោរពវិធានការសុខាភិបាល បីកុំ បីការពារ ដើម្បីកុំឱ្យឆ្លងកូវីដ១៩។

លោកក៏បានជំរុញលើកទឹកចិត្តដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាឱ្យចូលរួមធ្វើសកម្មភាពនយោបាយជូនដល់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្រាប់ព្រឹត្តការណ៍ពីរចូលមកដល់ខាងមុខ គឺនៅឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសម្រាប់ឆ្នាំ២០២៣ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លោក កៅ ថាច បានឧបត្ថម្ភនូវថវិកាជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងជូនដល់យុវជនដែលទើបប្រកាសបញ្ចូលថ្មីផងដែរ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្រាប់ស្រុកខ្សាច់កណ្តាលទាំងមូលបានប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាសរុបចំនួន២,៨០៦នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.