ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

លោក ហ៊ុន ម៉ានី៖ «ការបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា នឹងធានាការពារបាននូវអ្វីៗដែលបងប្អូនមាន ព្រមទាំងការអភិវឌ្ឍបន្តទៅមុខបន្ថែមទៀត»

លោក ហ៊ុន ម៉ានី៖ «ការបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា នឹងធានាការពារបាននូវអ្វីៗដែលបងប្អូនមាន ព្រមទាំងការអភិវឌ្ឍបន្តទៅមុខបន្ថែមទៀត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ក្រុមការងារគណបក្សឃុំព្រះស្រែ បានរៀបចំកម្មវិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ភូមិ ដែលសមាជិកថ្មីសរុបមានចំនួន ៣៤៨នាក់ ស្រី១៧៩ នៅទីស្នាក់ការគណបក្សឃុំព្រះស្រែស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

កម្មវិធីនាព្រឹកនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ រួមជាមួយវត្តមាន លោក លី សុន សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណបក្សជួយស្រុកឧដុង្គ, លោក សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សជួយខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណបក្ស ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាស នៃពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលត្រឡប់មកវិញ ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល។ លោកបានលើកឡើងថា «ការបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា នឹងធានាការពារបាននូវអ្វីៗ ដែលបងប្អូនមាន ព្រមទាំងការអភិវឌ្ឍបន្តទៅមុខបន្ថែមទៀត»។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តសមាជិក សមាជិកាថ្មី ដែលចូលរួមក្នុងកម្មវិធីឲ្យធ្វើការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន ព្រមទាំងបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណបក្ស ដើម្បីឲ្យកាន់តែមានទំនុកចិត្ត។

លោកបានលើកជាឧទាហរណ៍មួយជ្រុង ផ្តោតលើការគិតគូររបស់គណបក្សប្រជាជន ចំពោះបរិយាកាសក្នុងការទាញយកវិនិយោគិន ក្រុមហ៊ុនរោងចក្រនានា មកបើកក្រុមហ៊ុន រោងចក្រ និងវិនិយោគក្នុងប្រទេស ដែលនាំមកនូវលំហូការងារជាច្រើនដល់បងប្អូន ជាពិសេសក្នុងមូលដ្ឋាន នៃខេត្តកំពង់ស្ពឺ ដែលកំពុងមានវត្តមាននៅក្នុងកម្មវិធី។

ក្នុងកម្មវិធីព្រឹកនេះផងដែរ កញ្ញា អ៊ន លីហ្សា តំណាងសមាជិកគណៈបក្សថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយដឹកនាំប្រទេស ទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសការនាំយកសុខសន្តិភាពជូនប្រជាជន។ ខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិកមួយរូប និងសូមប្តេជ្ញាគោរពតាមបទបញ្ញតិរបស់បក្ស គោរព និងដើរតាមបក្សចាប់ពីពេលនេះតទៅ»។

ឆ្លៀតក្នុងឱកាសនេះ លោក លី សុន ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សជួយស្រុកឧដុង្គ បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកាថ្មី ឲ្យចងចាំថ្ងៃពិសេសនេះ ហើយលោកបន្តថា «ចាប់ពីពេលនេះ សូមក្មួយៗ ចៅៗ បន្តភារកិច្ចជាធនធានមនុស្សប្រកបដោយសក្តានុពល មានសមត្ថភាព និងប្រកបដោយធម៌ ហើយចូលរួមក្នុង បុព្វហេតុ ជាតិ មាតុភូមិ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាតិ និងប្រជាជនយើង»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.