ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិបត្តិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន!
ភ្នំពេញ ៖ កាលពីថ្ងៃទី ២និងទី៣ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន
លើកឡើង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មាន ស្ដីពី « សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យ» អ្នកសារព័ត៌មាន មិនអាចខ្វះសេរីភាព ឬ ស្ថិតក្រោមការគៀបសង្កត់ ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចណាមួយ នោះឡើយ ។

នាឱកាសនោះដែរ ឯកឧត្តមបានលើកឡើង ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសង្គមប្រជាធិបតេយ្យ ក៏ដូចជាក្រសួងមហាផ្ទៃខិតខំដោយផ្ដល់នូវអំណាចដល់ប្រជាពលរដ្ឋ ក្លាយទៅជាម្ចាស់អំណាច ហើយអាជ្ញាធរនិងសមត្ថកិច្ច ឬមន្រ្តីនៅតាមស្ថាប័ន អង្គភាពនានា គឺជាអ្នកបម្រើប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់នាយរដ្ឋមន្រ្តី គឺមន្រ្តីទាំងអស់ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនោះទេ ហើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ក៏មិនអនុញ្ញាតឱ្យ មន្រ្តីខិលខូចណាមួយ បំពានពលរដ្ឋនោះឡើយ ។

ក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មាន គឺជាអ្នកតំណាងប្រជាពលរដ្ឋ ជាអ្នកជួយតាមដាន ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងករណីដែល មានការរំលោភបំពាន ឬការផ្ដល់សេវាមិនត្រឹមត្រូវ ពីសំណាក់មន្រ្តីអសកម្ម ឬមន្រ្តីខិលខូច ដែលជាអាជ្ញាធរ ឬជាសមត្ថកិច្ចណាមួយនោះ ។បើអ្នកសារព័ត៌មាន ត្រូវបានបិទសេរីភាព បើអ្នកសារព័ត៌មានត្រូវបាន អាជ្ញាធរឬសមត្ថកិច្ចណាមួយគាបសង្កត់ នោះអ្នកសារព័ត៌មាន មិនអាចជួយប្រជាពលរដ្ឋ ក្នុងក្របខណ្ឌបំពេញវិជ្ជាជីវៈដ៏ត្រឹមត្រូវ របស់ខ្លួនបាននោះឡើយ ។
.jpg)
ឯកឧត្ដមក៏បានស្នើសុំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនចំណេះដឹង ក្នុងការស្វែងរកព័ត៌មាន ស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ និងមានទេពកោសលខ្ពស់ ក្នុងការស្វែងរកប្រភព ស្វែងរកភស្តុតាង ជាមួយនឹងឥរិយាបទដ៏ល្អទន់ភ្លន់ ដើម្បីឱ្យក្លាយខ្លួន ជាតំណាងរបស់ប្រជាពលរដ្ឋ ក្លាយខ្លួនជាឆ្មាំយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋ ហើយក៏អាចក្លាយខ្លួន ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលផងដែរ ។

សូមបញ្ជាក់:ក្នុងឱកាសបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន មកពីបណ្ដាអង្គភាពនានា ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក៏ដូចជាការបញ្ជាក់ពីជំហរ ក្នុងចូលរួមកសាងសង្គមប្រជាធិបតេយ្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ស្របតាមគំនិតផ្តួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ៕





