ប៉ៃលិន ៖ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៧ លោកជំទាវ បាន ស្រីមុំ នាមជាតំណាងរាស្ត្រប៉ៃលិនចុះ សួរសុកទុក្ខបងប្អូន ទៅស្រុកសាលាក្រៅនិងក្រុងប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានចុះសួរសុខទុក្ខពុកម៉ែបងប្អូន របស់លោកជំទាវដែលលោកជំទាវជាមហាគ្រួសារខ្មែរ តែមួយក្នុងនាមលោកជំទាវជាតំណាងរាស្ត្ររបស់ គណបក្សប្រជាជន មិនបានរើអើង ប្រកាន់និន្នាការយោបាយអ្វីឡើយ លោកជំទាវតែងតែរួមរស់ រួមសុខរួមទុក្ខ ជាមួយគ្នារហូតមក ពុកម៉ែបងប្អូនតែងតែ ផ្តល់ស្នាមញញឹមដល់លោកជំទាវ ដោយភាព កក់ក្តៅ ក្តី នឹករលឹក ក្តី ស្រឡាញ់ ជាប់ជាប្រចាំ ។ ទោះបី ក្នុងឱកាស កំពុងជួបការលំបាក យ៉ាងណាក៏ដោយ សូមលោកឱពុក អ្នកម្តាយ បងប្អូន ទាំងអស់ ថែរក្សា សុខភាព អោយបានល្អ រស់នៅមាន អនាម័យល្អ ត្រឹមត្រូវ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី នឹងឈាន មកដល់ ឆាប់ៗ នាពេលខាងមុខនេះ។
លោកជំទាវ បានថ្លែង អំណរគុណជូនចំពោះ លោកស្នងការនគរបាលខេត្តប៉ៃលិន នឹងបងៗ កងកម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមសកម្មភាព បំរើពុកម៉ែ បងប្អូន ពេលដែលពួកគាត់ជួបការលំបាក នាពេលនេះ លោកជំទាវ សូមអរគុណ ដល់ក្រុមប្អូនៗយុវជន បងប្អូន ក្រុមការងារ ទាំងអស់ សូមជូនកុសលផលបុណ្យ ដែលបានសាង ទទួលបានអ្វីៗល្អៗគ្រប់ៗគ្នា ។
រូបភាពសកម្ម ចុះពិនិត្យទឹកស្ទឹងល្អក់ក្រខ្វក់ នឹង ក្រុមការងារ ចែកចាយទឹក ស្អាត នឹង ទឹកសំរាប់ប្រើប្រាស់ ប្រចាំថ្ងៃ ជូនដល់លោកឱពុក អ្នកម្តាយ បងប្អូន ដែលជួបការលំបាក ខ្វះខាតទឹកប្រើប្រាស់ ៕
ដោយ ហុក វិបុល








