ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុង ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ និងការផ្សព្វផ្សាយយន្តការ ភាពជាដៃគូរវាយរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្តក្រុង។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួម របស់ប្រធានសភា ពាណិជ្ជកម្ម ខេត្ត ក្រុងទាំង១៧ ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្តល់អនុសាសន៍ក្នុងគោលបំណង ពង្រឹងកិច្ចសហការ និងបន្តកិច្ចរៀបចំតាមសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុង។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើ៖

១៖ របាយការណ៍បូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្ត-ក្រងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា

២៖ អបអរសារទរសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្នុងការកសាងអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មសម្រាប់បម្រើអោយវិស័យឯកជនក្នុងខេត្ត

៣៖ ការប្រកាសផ្សព្វផ្សាយពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានីខេត្ត-ក្រុង និងសភាពាណិជ្ជកម្មកម្ពុជា

៤៖ បទបង្ហាញចែករំលែកព័ត៌មានស្តីពី ដំណើការរបស់ផ្នែកឯកជនលើយន្តការនៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ។

៥៖ ការធ្វើសេចក្តីរាយការណ៍ការងារសកម្មភាព និងផ្តល់បច្ចុប្បន្នភាព និងទិសដៅការងាររបស់ប្រធានសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុងនីមួយៗ

៦៖ ទិសដៅ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង៖

*ក៖ ត្រូវមានឆន្ទៈ ខិតខំរៀបចំកសាងទីស្នាក់ការផ្ទាល់របស់ខ្លួន និងផ្តល់ព័ត៌មានផ្សេងៗ

*ខ៖ ត្រូវមានទំនាក់ទំនងល្អរ វាងរដ្ឋបាលខេត្តក្រុងរបស់ខ្លួន

*គ៖ ត្រូវធ្វើចលនាផ្សព្វផ្សាយប្រមូលគៀងគររាល់អាជីវកម្ម ពាណិជ្ជកម្ម តូច មធ្យម ធំ ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តក្រុងនីមួយៗ ដើម្បីទទួលបានធាតុចូល អនុសាសន៍ផ្សេងៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.