លោកបណ្ឌិត ហ៊ុន ម៉ាណែត បំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកឧត្តមសេនីយ៍ទោ លី សុវណ្ណ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ លី សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» នេះ ជូនលោកឧត្តមសេនីយ៍ទោ លី សុវណ្ណ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា នៃគ្រឹះស្ថានសិក្សា ចំនួ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ស្តិតក្នុងខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ស្ថិតក្នុងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ៕




