ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងពពាក់ពពូន ក្នុង ក្រុងកំពត ខេត្តកំពត បានជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប!ពលរដ្ឋដាក់ការសង្ស័យថា ទំនងជាឆ្នាំងបាយហើយមើលទៅ

ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងពពាក់ពពូន ក្នុង ក្រុងកំពត ខេត្តកំពត បានជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប!ពលរដ្ឋដាក់ការសង្ស័យថា ទំនងជាឆ្នាំងបាយហើយមើលទៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងពពាក់ពពូន ក្នុង ក្រុងកំពត ខេត្តកំពត បានជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប!ពលរដ្ឋដាក់ការសង្ស័យថា ទំនងជាឆ្នាំងបាយហើយមើលទៅ

ខេត្តកំពត ÷ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់ជំងឺ កូវីដ-១៩,,បម្លែងថ្មី ប្រភេទ (អូមីក្រុង) ដែលកំពុងមានវត្តមាន ក្នុងប្រទេស កម្ពុជាយើង ដើម្បីឲ្យមានប្រសិទ្ធភាព ផ្ទុយទៅវិញទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកការពពាក់ពពូនបានដោយរលូនជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន គ្មានការទប់ស្កាត់ឬបង្ក្រាប!នោះឡើយ!

បើយោងតាមប្រភពច្បាស់ការណ៍ពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ ២០២២-នេះថា ÷ ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងរាប់សិបនាក់នាំគ្នាចូលទៅលេងយ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ច្រៀវផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភបំផុតការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,,បម្លែងថ្មីប្រភេទ(អូមីក្រុង)ចេញពីពូកអ្នកដែលមកលេងល្បែងនៅទីកន្លែងនេះតែម្ដងម្យ៉ាងមួយទៀតភ័យខ្លាចអំពីបញ្ហាអសន្តិសុខខ្លាចនិងបទល្មើសផ្សេងៗ
(ពោលគឺ)លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ!។
ផ្ទុយទៅវិញទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ក្រុងកំពត ខេត្តកំពត ពលរដ្ឋក៍មហាជន បានឃើញបើកលេងយ៉ាងគឃ្លើន ហាក់ដូចមិនខ្លាចញញើតនិងមិនគោរពតាមសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ នោះឡើយ.!

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបាននាំគ្នាអំពាវនាវទៅដល់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមចុះត្រួតពិនិត្យភាពជាក់ស្ដែង និង លោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការដ្ឋាននគរបាលខេត្តកំពត គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ មានវិធានការទប់ស្កាត់ឬមួយធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បើរក្សាបាននូវសន្តិសុខសុវត្តិភាពឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ផងទាន៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.