ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អ្នកកាសែត​ម្នាក់ ត្រូវ​មេទាហាន​ទាញ​យក​ទូរស័ព្ទដៃ ដែល​កំពុង​ថត​បទល្មើស​កាយ​ដី​ជើងភ្នំ យក​ទៅ​លុប​រូប​ចោល ព្រមទាំង​និយាយ​ថា​មក​ថត ដើម្បី​យក​ធ្វើ​អាជីវកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ អ្នកកាសែត​ម្នាក់ បំរើការ​ឲ្យ​ស្ថាប័ន​កាសែ​ត​កម្ពុជា​ថ្មី ត្រូវបាន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​មេគ ប្រចាំការ​នៅ​ច្រក​បឹង​ឆ្នាំង ចំណុះ​ឲ្យ​កងការពារ​ព្រំដែន​លេខ​៥០៤ (​ស្រែ​ម្អម​) ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ទាញយក​ទូរស័ព្ទដៃ ដែល​កំពុង​ថត​បទល្មើស​គ្រឿងចក្រ​កាយ​ដីភ្នំ យក​ទៅ​លុប​រូប​ចោល ព្រមទាំង​និយាយ​ថា​មក​ថតរូប ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម ដែល​ដី​នៅ​ចំណុច​គ្រឿងចក្រ​កាយ​នេះ វា​មិនមែន​ជា​កម្ម​សិទ្ធ របស់​បុរស​ខាងលើ​នោះឡើយ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០ នាទី​ព្រឹក ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ជើងភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​អ្នក​សារព័ត៍មាន​ម្នាក់​បាន​ចុះ​ទៅ​កន្លែង​គ្រឿងចក្រ​កាយ​ដី​ជិត​ជើងភ្នំ​កុយ ថត​រូបភាព ត្រូវបាន​ទាហាន​ម្នាក់​(​ជា​មេ គ​) បាន​ដក​យក​ទូរស័ព្ទ​ឈ្មោះ សេង សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បំរើការ​ឲ្យ​ស្ថាប័ន​សារព័ត៍មាន​កម្ពុជា​ថ្មី ប្រចាំ​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​ទូរស័ព្ទ​ដែល​ទាហាន​ម្នាក់​(​ជា​មេ​,​គ​)​ដក​យក​ម៉ាក​SAMSUNG S5 ពណ៌​ស ស៊ីម​មួយ ។ ចំណែក​ទាហាន​(​ជា​មេ​,​គ​) ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប៉ាន់ សុធា ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ ប្រចាំការ​នៅ​ច្រក​បឹង​ឆ្នាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពី​ជនរងគ្រោះ​ឈ្មោះ សេង សុវណ្ណារិទ្ធ អ្នកយក​ព័ត៌មាន​កម្ពុ​ជាថ្មី ប្រចាំ​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ដំណាំ​ស្រូវ ក្នុងភូមិ​ភ្នំ​កុយ តែ​នៅពេល​ជិះ​ម៉ូតូ​បាន​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​រថយន្ត​ដឹក​ដី ក្រ​ពុក​លើផ្លូវ​យ៉ាងច្រើន ពេលនោះ​ជនរងគ្រោះ​ក៍​ចាប់ផ្តើម​ថតរូប​ដី​ធ្លាក់​លើ​ផ្លូវ និង​បន្ត​ទៅ​ទីតាំង ដែល​រថយន្ត​និង​គ្រឿងចក្រ​បាន​កាយ​ដី​ទាំងនោះ ។ ជនរងគ្រោះ បាន​បន្តថា​៖ បន្ទាប់ពី​ដឹង​កន្លែង​ដែល​គ្រឿងចក្រ​កាយ​ដី រួចហើយ ជនរងគ្រោះ​ក៍បាន​ទៅ​ថត ដើម្បី​យក​រូបភាព ស្របពេល​ដែល​កំពុងថ​ត​រូប ស្រាប់តែ​មាន​បុរស​ម្នាក់ ដែល​គេ​ស្គាល​ថា​ជា​ទាហាន បាន​មក​និយាយ​ថា តើ​រូប​លោក​មក​ពី​ខាង​ណា ម្តេច​មិន​សួរនាំ​គេ ដូចជា​ខ្វះ​សីលធម៌​ម្លេះ ព្រមទាំង​និយាយ​បន្ត​ថា​មក​ថត​និង ដើម្បី​យក​ធ្វើ​អាជីវកម្ម​ហើយ ។​

ជនរងគ្រោះ បាន​បន្តថា ៖​បន្ទាប់​ពី​និយាយ​រួច នៅវេលា​ម៉ោង​៩ និង​៥០​នាទី មេទាហាន​នោះ បាន​ទាញយក​ទូរស័ព្ទ​ពី​លោក​(​ជនរងគ្រោះ​) ដើម្បី​លុប​រូប​ចេញ ចំណែក​ជនរងគ្រោះ បាន​ចេញពី​កន្លែងកើតហេតុ រួច​ក៍​ទំនាក់ទំនង​ទៅ​អភិបាល​ស្រុក​សាលា​ក្រៅ និង​មន្ត្រី​ជំនាញ​ផ្សេងៗ ដើម្បី​ជួយ​អន្តរាគមន៍​យក​ទូរស័ព្ទ​មក​វិញ លុះ​នៅ​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ដដែល បានឃើញ​មេការ​គ្រឿងចក្រ​យក​ទូរស័ព្ទ​មក​ឲ្យ​ជនរងគ្រោះ​វិញ  ដើម្បី​បញ្ចាប់រឿង ។ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ប៉ាន់ សុធា ជា​ទាហាន​(​ជា​មេ​,​គ​) និង​ជា​អ្នក​ដក​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ បានឲ្យដឹងថា​៖ ដី​នៅ​ចំណុច​ដែល​កើតហេតុ មិនមែន​ជា​ដី​លោក​(​ជនសង្ស័យ​)​នោះទេ វា​ជា​ដី​រដ្ឋ​(​ដីភ្នំ​) ហើយ​គ្រឿងចក្រ​ដែល​កំពុង​កាយ​ដី​ជើងភ្នំ​នេះ​គឺ​ជនសង្ស័យ បាន​ជួល​មក​កាយ ដើម្បី​ពង្រីក​ធ្វើ​ស្រះ​ទឹក ។ ជនសង្ស័យ បាន​បន្តថា​៖ ករណី​ដែល​ជនសង្ស័យ ទាញ​យក​ទូរស័ព្ទ​ពី​អ្នកកាសែត​នោះ ព្រោះ​តែ​លោក​ខឹង​ថា មុន​និង​មក​ថត​មិនចេះ​សួរនាំ​គេ ហើយ​ជនសង្ស័យ បាន​លុប​តែ​បី​ទៅ​បួន​រូប​តែប៉ុណ្ណោះ ហើយ​ជនសង្ស័យ បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ វិញ​ហើយ ។ ចំណែក​ដី​ដែល​គ្រឿងចក្រ​កំពុង​កាយ​នេះ លោក​បាន​ប្រាប់​លោក អាន់ សំអាត មេឃុំ​សាលា​ក្រៅ​រួចហើយ​ដែរ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ ត្រូវបាន​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ មានប្រសាសន៍ថា​៖ ទីតាំង​ដែល​គ្រឿងចក្រ​កំពុង​កាយ​ដី​ខាងលើ លោក​មិន​បានដឹង​នោះទេ តើ​ហេតុអ្វី​បាន​ជា​ដក​យក​ទូរស័ព្ទ​ពី​អ្នក​សារព័ត៍មាន​ដូច្នោះ ។​

​ចំណែក​លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ករណី​នេះ​លោក​មិន​បាន​ដឹង​នោះ​ទេ តែ​ក្រោយ​ពី​លោក​ដឹង ខាង​មន្ត្រី​លោក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​លោក​បញ្ជាក់​យ៉ាងខ្លី​ថា គ្រឿងចក្រ​ដែល​កាយ​ដី​ខាងលើ វា​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ ។​

​ដោយឡែក​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន នៅពេល​ដែល​ដឹង​រឿង​ខាងលើ​នេះ បាន​ទៅសុំ​លុយ​ថ្លៃ​ក្បាល​រថយន្ត​ទៅ​វិញ ដោយ​មិន​រវល់​រឿង​បាត់បង់​ធនធានធម្មជាតិ​ឡើយ ។​

​បើ​តាម​លោក ពេជ្រ សំបូរ ប្រធាន​ការិយាល័យ​កិច្ចការ​ច្បាប់ សាលាខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ករណី​ខាងលើ វា​ជា​រឿង​ខុស​ធ្ងន់ធ្ងរ ការ​ដែល​យើង​ជា​អ្នកសារព័ត៌មាន វា​ជា​ស្ថាប័ន​មួយ មិន​មាន​អ្នកណាម្នាក់​អាចដកហូត​យក​សម្ភារៈ និង​បំផ្លាញ​ឯកសារ​អ្វី​មួយ​ពី​យើង​បានឡើយ លុះត្រាតែ​មាន​ការបញ្ជារ​ពី​ស្ថាប័ន​តុលាការ​ដូច្នោះ​យើង​អាច​ដាក់​ពាក្យបណ្តឹង​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​តុលាការ​បាន​ពី​បទ​បំផ្លិចបំផ្លាញ​ឯកសារ​អ្នកសារព័ត៌មាន ៕​ស សារ៉េត​

 

IMG20170402 (1) IMG20170402 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.