ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៧​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ ក្នុង​ឆ្នាំ​២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​រតនគិរី កើតឡើង​ចំនួន ១២២ លើក មនុស្ស​ស្លាប់​ចំនួន ៤៤ នាក់ ៧០%​ជា​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ ៨៥ នាក់ របួសស្រាល​ចំនួន ១០១ នាក់ ។ ក្នុងនោះ​៥​ថ្ងៃ​មាន​មនុស្ស​ស្លាប់​០១ នាក់ ។
​ចំនួន​នេះ​បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៥​មាន​ការថយចុះ តែ​ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៧​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់វិញ នេះ​បើ​តាម​របាយការណ៍​របស់​អនុគណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តរតនគិរី ដែល​បាន​ប្រារព្វ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​៣០  ខែ​មីនា ឆ្នាំ​២០១៧ នេះ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកស្រី កែវ សាវឿន អភិបាលខេត្ត​ស្តីទី ។​

​ករណី​គ្រោះថ្នាក់​ភាគច្រើន​បន្ត​ឡើង​ដោយ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង ១៦% មិន​គោរព​សិទ្ធ​គ្នា​២០% ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ១៦% និង​បញ្ហា​ផ្សេងៗ​ទៀត ក្នុង​នោះ​ជនរងគ្រោះ​ភាគច្រើន​ស្លាប់​ដោយសារ​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព ។​

​ក្នុង​គោលដៅ​កាត់បន្ថយ​ឲ្យបាន​នូវ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​ចរាចរណ៍ អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តរតនគិរី បាន​ដាក់ចេញ​នូវ​ទិសដៅ​សំខាន់ៗ​ចំនួន ៣​គឺ បង្កើន​សុវត្ថិភាព​យានយន្ត  ប័ណ្ណបើកបរ និង​ការគ្រប់គ្រង និង​វាយតម្លៃ​លើ​សុវត្ថិភាព​ដឹក​អ្នកដំណើរ និង​ទំនិញ ។

​ទន្ទឹមនឹងនោះ​ស្នើសុំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែក្រវ៉ាត់ មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​គោរព​រព​សិទ្ធ​បើកបរ​គ្នា​ទៅវិញទៅមក​គ្រប់​ពេល​បើកបរ ៕

 

FB_IMG_1490961077092 FB_IMG_1490961086507 FB_IMG_1490961126688 FB_IMG_1490961101591

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.