ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៨ – ៣០ នាទីព្រឹក អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចូលរួម និងការពារ ពិធីចែកអំណោយ កាកបាតក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ទីទាល់ក្រ និងចាស់ជរាគ្មានទីពឹង ចំនួន ៣១៨ គ្រួសារ ( ស្រុកអន្លង់វែង ចំនួន ១៥៤ គ្រួសារ ស្រុកត្រពាំងប្រាសាទ ចំនួន ១៦៤ គ្រួសារ ) ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ របស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សរ ថាវី អភិបាលខេត្ត ជា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម យឹម ធឹន ប្រធានក្រុមប្រឹក្សាខេត្ត មានការចូលរួមដោយ កងកម្លាំងទាំង៣ មន្ត្រីរាជការជុំវិញខេត្ត ស្រុក ក្នុងមួយគ្រួសារទទួលបានអង្ក ៣០ គីទ្បូក្រាម មី១ កេះ ត្រីខរ១យួរ និងឃីតមួយកញ្ចប់ ។ កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ១០នឹង ២០នាទី ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០-៣០នាទីព្រឹក អធិការនគរបាលស្រុក បានដឹកនាំកម្លាំងការពារ និង ចូលរួមពិធី ចាប់ឆ្នោតបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋ ចំនួន ៦៤ គ្រួសារ នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូតាមែង ឃុំ-ស្រុកអន្លង់វែង ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលខេត្ត ឯកឧត្តម យឹម ធឹន ប្រធានក្រុមប្រឹក្សាខេត្ត មានការចូលរួមដោយ កងកម្លាំងទាំង៣ មន្ត្រីរាជការ ជុំវិញខេត្ត – ស្រុក ។ បានចាត់តាំងកម្លាំងការពារទីផ្សារទីប្រជុំជនដែលមានលក់ គ្រឿងអលង្ការ-ប្តូរប្រាក់ ចំនួន ៥ គោលដៅ និង ការពារ ធនាគារអេស៊ីលីដា ជាប់ជាប្រចាំ ។ បានប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង និងចេញល្បាតតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រស្រុក ។ គ្រប់ផ្នែក និងប៉ុស្តិ៍ បានយកចិត្តទុកដាក់អនុវត្តការងារជំនាញរបស់ខ្លួនជាប្រចាំ៕





