ខេត្តសៀមរាប ៖ គ្រឿងចក្រជីកយកអាចម៌ដី ធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលកំពុងតែបំផ្លាញផ្លូវលំជាច្រើនខ្សែ ដែលបង្កអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះជារៀងរាល់ថ្ងៃ ត្រូវបានគេសង្ស័យថា លោក មាស ជូរ៉ានី បើដៃអោយធ្វើនោះ ត្រូវបានគេដាក់ការសង្ស័យថា ប្រហែលជាលោក មាស ជូរ៉ានី ដាក់ភាគហ៊ុនជាមួយម្ចាស់អាជីវកម្មខាងលើគឺលោក យ័ន យ៉ុង ហើយមើលទៅ ទើបមិនធ្វើការបង្ក្រាប ឬ បិទតែម្តងកុំអោយធ្វើបន្តទៅទៀត។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់បណ្តាញព័ត៍មាននៅព្រឹកថ្ងែពុធទី15.03.2017.ថា ខាងមន្ទីររ៉ែនិងថាមពល ដែលគ្រប់គ្រងដោយលោក មាស ជូរ៉ានី ពួកគាត់បានឃើញចុះមកបិទអាជីវកម្មមួយចំនួន គឺមកច្រើនលើកច្រើនសារ គឺបានអោយម្ចាស់អាជីវកម្មផ្អាកចំណែកអាជីវកម្ម របស់លោក យ័ន យ៉ុង មិនដែលបានឃើញជំនាញអោយផ្អាក ឬបិទម្តងណាឡើយ គឺគេធ្វើសកម្មភាពបានយ៉ាងរលូន ទើបគេដាក់ការសង្ស័យថា លោក មាស ជូរ៉ានី ដាក់ភាគហ៊ុនជាមួយលោកយ័នយ៉ុង ។
ទាក់ទិននឹងក្រុមអាជីវកម្មជីកយកអាចម៌ដីលក់ដែលមានទីតាំងខាងលើស្ថឹតនៅក្នុងឃុំ សំបួរ នឹង ឃុំ ស្រងែ ក្រុង-ខេត្តសៀមរាបថ្មីៗនេះដែលលោកមាសជូរ៉ានីក៍បានប្រាប់បណ្តាញព័ត៍មានផងដែលបន្ទាប់ពីលោកបានបិទអាជីវកម្មមួយកន្លែងដែលម្ចាស់មានឈ្មោះ ឆង ថា លោកកំពុងតែប្រជុំជាមួយឃុំដើម្បីបិទទាំងអស់បច្ចុប្បន្នមកដល់ពេលនេះអាជីវកម្មខាងលើនៅតែបន្តធ្វើសកម្មភាពយ៉ាងរលូន ហើយថែមទាំងមានអំណាចដល់មហិមាជាងមុនទៅទៀតព្រោះមិនមានអ្នកប្រជេងជាមួយគេឡើយ ។ នៅព្រឹកថ្ងៃទី១៥ មីនា ២០១៧ ភ្នាក់ងារយកព័ត៌មានយើងបានទំនាក់ទំនង់ជាមួយលោក មាស ជូរ៉ានី ដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះ តែត្រូវបានលោកខ្សឹបដាក់ទូរសព្ទ័ថាជាប់រវល់ប្រជុំ ។
ចំពោះករណីនេះដែរ ប្រជាពលរដ្ឋដែលទ្រាំនឹងដីហុយជារៀងរាល់ថ្ងៃមិនបាន និងមានការភ័យខ្លាចនឹងក្រុមបើករថយន្តអោយម្ចាស់អាជីវកម្មខាងលើ ដែលកំពុងតែបើកបរលឿនដូចមិនមានការព្រួយបាម្ភដល់អាយុជីវិតអ្នកដទៃថ្មីៗនេះ ដែលក៏មានរថយន្តដឹកដីបានបើកបុកមនុស្សស្លាប់ផងដែលទើបពួកគាត់មានការព្រួយបារម្ភហើយក៍សុំសំណូមពរលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មេត្តាមានដំណោះស្រាយបិទអាជីវកម្មខាងលើនេះដើម្បីពួកគាត់រស់នៅគ្មានការភ័យខ្លាចផងទាន ៕




