ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ

លោ​កស្រី​វេ​ជ្ជបណ្ឌិត​ឱ​ វណ្ណឌីន​អំពាវនា​វសា​រជាថ្មី​“យើង​ត្រូវរួមគ្នាទ​ប់ស្កាត់​ការចម្លងវីរុស​កូវីដ​-១៩​”

លោ​កស្រី​វេ​ជ្ជបណ្ឌិត​ឱ​ វណ្ណឌីន​អំពាវនា​វសា​រជាថ្មី​“យើង​ត្រូវរួមគ្នាទ​ប់ស្កាត់​ការចម្លងវីរុស​កូវីដ​-១៩​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោ​កស្រី​វេ​ជ្ជបណ្ឌិត​ឱ​ វណ្ណឌីន​អំពាវនា​វសា​រជាថ្មី​“យើង​ត្រូវរួមគ្នាទ​ប់ស្កាត់​ការចម្លងវីរុស​កូវីដ​-១៩​”

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​ក្រសួង​សុខាភិបាល​បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃ​ពុធទី១៦​ខែកុម្ភៈ​ឆ្នាំ២០២២នេះ​ថា៖​ខ្ញុំសុំឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា៖-​ក្រសួងសុខាភិបាលបានអំពាវនាវហើយអំពាវនាវទៀតវិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយ​ដែរនៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​និង៣កុំ​រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩​ជាពិសេសដូសទី៣ឬដូសជំរុញនេះ​ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​និងជួយអាយុជីវិតលោកអ្នកបាន។
-​នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោ​និងក្នុងតំបន់មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយើងដែរ​ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កើតមានរួចហើយដែរ​ នៅលើអ្នកដែលមានជំងឺប្រចាំកាយ​និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ដូច្នេះ​មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
-​អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា​ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករកន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហើយឱ្យតែយើធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហើយ។
លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានថ្លែងបន្តថា​ ខ្ញុំសូមធ្វើការអំពាវនាវសារជាថ្មី​ យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖១.​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡើយ។
២.​យកចិត្តទុកដាក់​បន្តអនុវត្តន៍វិធានការ​៣​ការពារ​ (ពាក់ម៉ាសឱ្យបានត្រឹមត្រូវ​លាងសម្អាតដៃញឹកញាប់​ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង)​និង​៣កុំ​ដូចជា៖
-​កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេកដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ​ហើយកុំអង្គុយជិតៗគ្នាពេកចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល​និងអាជ្ញាធរមូលដ្ឋាន។
-​ កុំទៅកន្លែងមនុស្សច្រើនកុះករ​ កន្លែងបិទជិតៗ​ កុំជួបជុំគ្នាច្រើនជាដើម។ ៣.​ បើមានការសង្ស័យ៖​សុំធ្វើតេស្តរហ័សដោយខ្លួនឯង​ បើវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ​ឱ្យបានត្រឹមត្រូវ។
៤.​ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ​ និងសហគមន៍របស់យើង​ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ អូមីក្រុងនេះ​ កុំឱ្យរាតត្បាតធំធេង​ឱ្យសោះ​ ពីពេលនេះតទៅ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.